តារា​សម្តែង​ប្រុស Lee Min Ho បាន​បញ្ជាក់​ប្រាប់​ពី​ការ​បង្ហាញ​ខ្លួន​របស់​គាត់​ក្នុង​ភាព​យន្ត​ភាគ​វិញ​ ហើយ​តារា​រូប​នេះ​ត្រូវ​ជួប​ជជែក​ជាមួយ​នឹង​អ្នក​និពន្ធ​ Kim Eun Sook ដែល​ជា​អ្នក​និពន្ធ​ភាព​យន្ត​ភាគ​ដ៏ល្បីល្បាញ​របស់​ទូរទស្សន៍ SBS ដែលមាន​ចំណង​ជើងថា Heirs។

Hwa&Dam Pictures ដែលក៏​​ជា​ភ្នាក់​ងារ​របស់  Kim Eun Sook បាន​ប្រាប់​ពីមូល​ហេតុ​ពួក​គេ​រើស​ Lee Min Ho ឱ្យ​សម្តែង​ក្នុ​ងភាព​យន្ត​ភាគ​ថ្មី​របស់​ពួកគេ៖

នេះ​គឺជា​លើក​ទីពីរ​ហើយ​ដែល​យើង​នឹង​ធ្វើការ​ជាមួយ​គ្នា​បន្ទាប់​ពី​រឿង Heirs។ គាត់​ជា​តារា​សម្តែង​ដែល​យើង​ទុក​ចិត្ត​ខ្លាំង​។ ប្រិយ​មិត្ត​នឹង​ជួប​ជាមួយ​នឹង​ Lee Min Ho ដែល​មាន​ភាព​ចាស់​ទុំ​ជាង​មុន និង​មាន​ការ​យល់​ដឹង​ខ្ពស់​តាម​រយៈ​ភាព​យន្ត​រឿង The King: Forever the Monarch។

សម្តី​របស់​ផលិតកម្ម​ Hwa&Dam Pictures

The King: Forever the Monarch និយាយ​ពី​គំនិត​នៃ​ពិភពលោក​ពីរ​ស្រដៀង​គ្នា​ វា​ជា​គំនិត​កម្រ​បាន​ឃើញ​ក្នុង​ភាព​យន្ត​សព្វ​ថ្ងៃ​ និង​ផ្សេង​ទៀត​។ ព័ត៌មាន​ជាក់​លាក់​ទាក់​ទង​នឹង​ការ​ចាក់​ផ្សាយ​ ដូ​ច​ជា​ប៉ុស្តិ៍​ចាក់​ផ្សាយ និង​កាល​បរិច្ឆេទ​ចាក់ផ្សាយ​មិន​ទាន់​ត្រូវ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ឡើយ​។ ប៉ុន្តែ​ដោយ​ព្រោះ​ក្រុម​ផលិតកម្ម និង​តួ​ឯក​ត្រូវបាន​ជ្រើស​រើស​ហើយ​ ការ​ចាប់​ផ្តើមថត​​នឹង​ធ្វើ​ឡើង​នៅ​ត្រី​មាស​ទី​៣ ក្នុង​ឆ្នាំ២០១៩​៕

ប្រភព៖ koreaboo

(Number Of Views: 207 times)