ក្រុម BLACKPINK បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​តាម​រយៈចំនួន​ចុច​មើល​​វីដេអូ​ចម្រៀងរបស់​ពួក​គេ​។ នៅ​ម៉ោង​ប្រមាណ​ជា​ ៥ ព្រឹក​នៅ​ថ្ងៃទី៧ ខែឧសភា ម៉ោង​នៅ​កូរ៉េ​ វីដេអូ​ចម្រៀង​សម្រាប់​បទ “Kill This Love” ដែល​បាន​ចេញ​កាល​ពីថ្ងៃទី៤ ខែមេសា កើន​ចំនួន​អ្នក​ចុច​មើល​ដល់​ ៣០០ លាន​នៅ​គេហ​ទំព័រ​យូធូប​។

កំណត់​ត្រា​ថ្មី​នេះ​បាន​ក្នុង​រយៈ​ពេល​តែ ៣២ ថ្ងៃ​ប៉ុណ្ណោះ ជួយ​ឱ្យ​​ក្រុម BLACKPINK បំបែក​កំណត់​ត្រា​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ជា​ក្រុម​ចម្រៀង​កូរ៉េ​កើន​​ចំនួន​ចុច​មើល​ MV ចំនួន ៣០០ ដង​លឿន​ជាង​គេ​។ កន្លង​ទៅ វីដេអូ​ចម្រៀង​សម្រាប់​បទ “DDU-DU DDU-DU” បាន​គ្រង​កំណត់​ត្រា​នេះ​ដែល​កើន​ចំនួន​អ្នក​ចុច​មើល​ ៣០០ លាន​ដង​ក្នុង​រយៈ​ពេល ៦៩ ថ្ងៃ​។

“Kill This Love”  ក៏​ជា​វីដេអូ​ចម្រៀង​ទី៦ របស់​ក្រុម BLACKPINK បន្ទាប់​ពី​ MV បទ “Whistle,” “Playing With Fire,” “BOOMBAYAH,” “As If It’s Your Last” និង​ “DDU-DU DDU-DU” ដែល​កើន​ចំនួន​អ្នក​ចុច​មើល​ជាង​ ៣០០ លាន​ដង​។ សូម​ចូល​រួម​អបអរ​ក្រុម BLACKPINK!

ប្រភព៖ allkpop

(Number Of Views: 303 times)