ការ​ផ្លាស់​ប្តូរអាច​ក្លាយ​ជា​រឿ​ង​មួយ​ដ៏​គួរ​ឱ្យ​ខ្លាច​ ប៉ុន្ដែ​បើ​សិន​ជា​យើងចង់​ដើរ​តាមក្តី​ស្រ​មៃ​របស់​ខ្លួន​ យើង​នឹង​ត្រូវ​ជំ​នះជា​មួយការ​ផ្លាស់​ប្តូរ​ទាំងអស់​នោះ។ ខណៈ​នេះ​ គ្មាន​អ្នក​ណា​ដឹង​ច្បាស់​ជាង​ Tiffany Young ពី​ការ​ផ្លាស់​ប្តូរ​ទាំង​នោះ​​ទេ។

ស្រីស្រស់​ Tiffany ចូល​ហ្វឹក​ហាត់​ក្នុ​ងផលិ​តកម្ម SM Entertainment តាំង​ពីនាង​អាយុ ១៥ឆ្នាំ​ ហើយ​បន្ទាប់​ពីហ្វឹក​ហាត់​អស់​រយៈ​ពេល​៤ឆ្នាំ ចុង​ក្រោយ​នាង​ក៏​បាន​ចេញ​ច្រៀង​ក្នុង​នាម​ជា​សមាជិក​ក្រុម Girls’ Generation។ នៅក្នុង​ក្រុម Tiffany បាន​រៀន​ពី​ភាព​ខុស​គ្នា​នៃ​ទិដ្ឋភាព​ក្នុ​ងឧស្សា​ហកម្ម​តន្ត្រី និង​រឿង​ថ្មីៗ​ជា​ច្រើនដែល​កើត​ឡើង​ក្នុ​ងអាជីព​ជា​អ្នក​ចម្រៀង។ បទ​ពិសោធន៍​ជីវិត​ទាំង​អស់​នោះ​បាន​រុញ​ច្រាន​ឱ្យ​នាង​ក្លា​ហាន​​ឈាន​ជើង​ទៅមើលពិភព​លោក​ខាង​ក្រៅ។

During the 11 years I’ve been part of the band, we’ve had time and opportunity to try solo ventures. But we’ve had the support and the trust of each other, and ultimately I was able to pursue and challenge myself with what I wanted to do because I was supported by my bandmates and my fans” _ Tiffany។

 

 

 

ទោះបី​នាង​ចំណាយ​ពេល​១១ឆ្នាំ​ក្នុងនាម​ជា​សមាជិក​ក្រុម Girls’ Generation ហើយ​សប្បាយ​រីក​រាយ​ជា​មួយ​ពេល​វេលា​ដ៏​មានអត្ថន័យ​នោះ ប៉ុន្តែ​ចុង​ក្រោយ​នាង​នៅតែ​សម្រេច​ចិត្តដើរ​ចេញពី​ផលិតកម្ម SM Entertainment ដើម្បី​ទៅ​ស្វែក​រក​ក្តី​ស្រមៃ​របស់​នាង នោះគឺ​ការ​ក្លាយ​ខ្លួន​ជា​អ្នក​ចម្រៀង​ទោល​​។

This has been my dream my whole life. Like, my bandmates and fans remember bits of interviews when I would say I wanted to go back home. It’s so nice to be able to live out your dream” _Tifaany។

ប្រាកដណាស់​ថា វា​ជាការ​សម្រេច​ចិត្ត​ដ៏​ពិបាក​សម្រាប់​​នាង​។ Tiffany ប្រាប់​ថា​ វា​ជា​បទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចបំផុតនៃជីវិតរបស់នាងពេលសម្រេច​ចិត្ត​ចាក​ចេញ​ពី​ផលិត​កម្ម SM ហើយ​នាង​បាន​ត្រឹមអរគុណ​សម្រាប់​គ្រប់​យ៉ាង​ដែល​ពួ​ក​ធ្វើ​ដើម្បី​នាង​អស់​រយៈ​ពេល​កន្លង​មក។

 

 

I have been blessed to be with SM. We got to travel the world, we got to do amazing interviews. Whatever you do, whenever you leave your comfort zone, it is hard. It was nerve-wracking. But when your heart is set on something for so long…” _Tiffany។

ទោះបី​ចុង​ក្រោយនាង​សម្រេច​ចិត្ត​ដើរ​ចេញ​ពីផលិ​តកម្ម ប៉ុន្ដែ​មិន​មែន​មាន​ន័យ​ថា​នាង​មិន​បានគិត​ដល់​សមាជិក​ផ្សេងទៀត​ទេ។​ ប្រាកដ​ណាស់​ថា​ មុន​ពេលនាង​ចាក​ចេញ​ នាង​បាន​សុំ​យោបល់​ពី​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​ដែរ​។

When I was making the decision and talking through it with the girls, I had a long time to think about whether I’d be able to move forward and if I could still come back to see the girls“_ Tiffany។

ខណៈ​ដែល​នាងសម្រេចិត្ដ​ធ្វើការ​ផ្លាស់​ប្តូរ​ដ៏​គួ​រឱ្យខ្លា​ច​នោះ​ដើម្បីស្វែង​រក​ក្តី​សុបិន្ត​របស់​ខ្លួន នាង​ចង់​ឱ្យ​អ្នក​គាំទ្រ​ (SONEs) ដឹង​ថា​ នាង​ស្រលាញ់​ពួក​គេ​ខ្លាំង​ណាស់​!

It all happened really fast, but at the same time, I didn’t want to take away from the decade celebration. That was such a big thing for me that I had been waiting to celebrate. Maybe there will be a second or even third decade celebration, but I really wanted to keep the focus on celebrating what that meant for me and the girls and the fans. Regardless of how we got there, we wanted to look back at all the amazing music and memories we had. I didn’t want to take away from all that“_ Tiffany។

បើ​ទោះ​បី​ជា​ នាង​ចាក​ចេញពី​ផលិត​កម្ម​ក៏​ពិត​មែន​ ប៉ុន្តែ​ក្រុម Girls’ Generation មិន​ត្រូវ​បាន​រម្សាយ​ ហើយ​ Tiffany ក៏​នៅ​តែអាច​បន្ត​សកម្ម​ភាព​នានា​ជា​មួយ​សមាជិក​ទាំង​អស់​ដែរ​។ ក្រោយ​ពី​ដើរ​ចេញ​ពី​ផលិតកម្ម SM នាង​បាន​បង្ហាញ​ខ្លួនជា​ថ្មីក្នុ​ង​នាមជា​អ្នក​ចម្រៀង​ទោល ហើយ​អាល់​ប៊ុម​ដែល​ចេញ​នៅ​អាមេរិក​ទទួល​បាន​ការ​ជោគ​ជ័យ​យ៉ាង​ខ្លាំង​។ ទស្សនា​វីដេអូចម្រៀង​បទ “Lips On Lips” ខាង​ក្រោម​!

ប្រ​ភព៖  koreaboo

(Number Of Views: 1,377 times)