មាន​ក្រុម​ចម្រៀង​ស្រី​មួយ​ដែល​មាន​ឈ្មោះ​ថា ILUV ដែល​បាន​បង្ហាញខ្លួន​ក្នុង​សិល្បៈ​ដំបូង​កាល​ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ ថ្មី​ៗ​នេះ​ ពួក​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ពីព្រោះ​សមាជិក​ម្នាក់​ក្នុង​ក្រុម​នេះ​គឹជា​ប្អូន​ស្រី​ជីដូន​មួយ​របស់ Chen ក្រុម EXO។

មាន​សមាជិក​ ៥ នាក់​ (រួម​ទាំង Seoyoon) ក្នុង​ក្រុម​នេះ​ ពួក​គេ​មាន​ឈ្មោះ Gahyun, Cuixiang, Mari, Dahyun និង​ Seoyoon ។

គេ​ធ្លាប់​បាន​ឃើញ​នាង​នៅដំណើរ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ក្រុម EXO កាល​ពី​មុន​។ នាង​ក៏​ធ្លាប់​ថត​រូប​ជា​ច្រើន​ជាមួយ​នឹង​សមាជិក​ក្នុង​ក្រុម​ EXO ដែរ។ Seoyoon បា​ន​លាប​សក់​ពណ៌​ទង់​ដែង​។ នាង​ឈរ​នៅ​ក្រោយ​គេ​ក្នុង​រូប​ភាព​ខាង​លើ​បើ​រាប់​ពី​ឆ្វេង​ទៅ​ស្តាំ​ដោយមាន​​កាបូ​ពណ៌​ក្រហម​ចង​ជាប់​ចង្កេះ​។

ចម្រៀង​ចេញ​ដំបូង​របស់​ក្រុម​នេះ៖

ពួក​គេ​មាន​គណនី​ធ្វីត​ធឺ​ឈ្មោះ @ILUVOFFICIAL

អ៊ីន​ស្តាក្រាម​ឈ្មោះ @iluv__official

មាន​យោបល់​អី​ទេ​ប្រិយ​មិត្ត​?

ប្រភព៖ allkpop

(Number Of Views: 1,557 times)