កាល​ពីថ្ងៃ​ទី៣ ខែឧសភា​ TWICE បញ្ចេញ​រូប​រាង​ថ្មី​របស់​ light stick ផ្លូវ​ការ​ “CandybongZ” ដែល​ត្រូវ​បាន​ច្នៃ​ឡើង​តាម​ពណ៌តំ​ណាង​របស់​ TWICE (ពណ៌​ទឹក​ក្រូច​ប្រ​ឡំផ្កាឈូក)។ ក្រុម​ចម្រៀង​នារី​មួយនេះ​​ធ្លាប់​បាន​បញ្ចេញ​រូប​រាង​ light stick ដំបូង​កាល​ពី​ឆ្នាំ​២០១៦ ហើយ​ light stick ចាស់​ត្រូវ​បាន​ដាក់​ឈ្មោះថា “Candy Bong” ដែលវា​​មាន​រាង​ដូច​ស្ក​គ្រាប់​ឡូលីប៉ុប។ ការ​កាម៉ុង​ទិញ light stick ថ្មី​របស់​ TWICE នឹង​ចាប់​ផ្ដើម​បើក​នៅ​ថ្ងៃ​ទី៧ ខែឧសភា​។

ទន្ទឹមនឹង​នេះ​ TWICE ទើប​តែ​បញ្ចេញ​អាល់​ប៊ុមថ្មីឈ្មោះ “Fancy You” ហើយ​បច្ចុប្បន្ន​ ពួក​គេ​កំពុង​បន្ត​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ចម្រៀង​ក្រប​មុខ​ “Fancy”។ តើចូល​ចិត្ត​ light stick ថ្មីរបស់​ TWICE ដែរ​ទេ​?

ប្រ​ភព៖  soompi

(Number Of Views: 441 times)