ក្រុម​ BLACKPINK កំពុង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​លោក​ខាង​លិច​ ហើយ​វា​ជា​រឿង​ធម្មតា​ដែល​តារា​ល្បីៗ​នៅ Hollywood មក​ទាក់​ទង​ក្រុម BLACKPINK ដូច​ជា Dua Lipa,  Jaden Smith  និង Khalid។ ​ឥឡូវ​ Justin Bieber ក៏​ចាប់​អារម្មណ៍​នឹង​ក្រុម​នេះដែរ​។ តារា​ក្នុង​ដួងចិត្ត​យើង​មក​ជុំ​គ្នា​ហើយ​!

គួរ​រំលឹក​ផង​ដែ។ តារា​ល្បីៗ​ក្នុង​ពិភព​លោក​បាន​មក​ជួប​គ្នា​ក្នុង​ព្រឹត្តិការណ៍ Coachella។ ស្រី​ស្រស់​ក្នុង​ក្រុម BLACKPINK បាន​ជប់​លៀង​ជាមួយ​នឹង​មិត្ត​ជិត​ស្និទ្ធ​ដូ​ចជា Justin និង​ Jaden Smith។ ពួក​គេ​បាន​មក​ជុំ​គ្នា​ក្នុង​កម្មវិធី​របស់ Kanye West នៅ​ថ្ងៃ​អាទិត្យ​។

មុន​នឹង  Justin បាន​បង្ហោះ​​រូ​ប​ភាព​មួយ​សន្លឹក​របស់​គាត់​ជាមួយ​នឹង Jaden និង​ Lisa ក្នុង​បំណង​អាច​ចង់​ឱ្យ​គេ​ស្គាល់​ហាង​របស់​គាត់ឈ្មោះ Drew ​។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ តារា​ដ៏ល្បី​រូប​នេះ​បាន​ចូល​ទៅកាន់​គណនី​អ៊ីន​ស្តាក្រុម​ដើម្បី follow កញ្ញា Lisa ។ ប្រហែល​ជា​គាត់​ចង់​ចាប់​គូ​ច្រៀង​ជាមួយនឹង​នាង​ហើយ​មើល​ទៅ​?​

យល់​យ៉ាង​ម៉េច​ដែរ​ប្រិត​មិត្ត​?

ប្រភព៖ allkpop

(Number Of Views: 815 times)