យោង​តាម​របាយ​ការណ៍​ដែល​បាន​មក​ពី​ស្នង​ការប៉ូលិស​ក្នុ​ងខេត្ត​ Gyeonggi Nambu បាន​ប្រាប់​ឱ្យ​ដឹង​ថា អំឡុង​ពេល​សួរ​ចម្លើយ​កាល​ពី​ថ្ងៃ​ទី២៩ ខែមេសា ទីបំផុត​ Yochun ក៏​​សារភាព​ថា​គេ​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ Yoochun ប្រាប់​ពីហេតុ​ផល​ពីក្រោយការ​កុហក​របស់​គេថា “ខ្ញុំ​ខ្លាច​ការ​ប្រាប់​ការ​ពិត​ទៅ​គ្រប់​គ្នា​ ខ្លាចថា​គ្រប់​គ្នា​នឹង​ស្អប់​ខ្ញុំ​ ហើយ​ខ្លាច​ថា​មិន​ទទួល​បាន​ការ​អភ័យ​ទោស​ពី​អ្នក​ទាំង​អស់គ្នា​​”។ Yoochun បង្ហើប​ការ​ពិត​ថា “ខ្ញុំ​ចាប់​ផ្តើមប្រើ​ប្រាស់​គ្រឿង​ញៀន​តាំង​ពីត្រលប់​ទៅ​ត្រូវ​រូ​វ​គ្នា​ជា​មួយ​ Hwang Hana វិញ​”។

កាល​ពីដើម​ខែ​មេសានេះ​ កញ្ញា Hwang Haha ដែលត្រូវ​ជា​គូដណ្ដឹង​របស់​ Yoochun ប្រាប់​ថា​នាង​បានលួច​​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​មួយ​ Yoochun។ ប៉ុន្តែ​តារា​ចម្រៀង​ប្រុស​រូប​នេះ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អ្វី​ដែល​ Hana បាន​និយាយ​ ហើយ​ក៏ធ្វើ​​សន្និសីទសារព័ត៌មានដើម្បី​បញ្ជាក់​ពីភាព​ស្អាត​ស្អំ​របស់​គេ​។ លើក​ទី​មួយ​នៃ​ការ​ធ្វើ​តេស្ដ​សារធាតុ​ញៀនក្នុ​ងខ្លួន​ ​Yoochun ចេញ​មកអវិជ្ជមាន ប៉ុន្ដែ​ការ​ធ្វើ​តេស្ដ​លើក​ទីពីរ​ ចេញ​មក​វិជ្ជមាន​ (ធ្វើតេស្ដ​លើ​​រោម​ជើង​)។ ទោះ​បី​ជា​លទ្ធ​ផល​ចេញ​មកបែប​នេះ​ក៏​ពិត​មែន​​ តែ​ Yoochun នៅតែ​អះអាង​​ថា​គេមិ​ន​បាន​ប្រើ​​គ្រឿង​ញៀន​៖ “ខ្ញុំ​មិន​ដឹង​ទេ​ថា​ហេុត​អី​បាន​គេរក​ឃើញ​សារធាតុ​ញៀន​ក្នុ​ងខ្លួន​ខ្ញុំ​“។ ប៉ុន្តែ​ បន្ទាប់​ពី​បដិសេធ​អស់​រយៈ​ ១៩ថ្ងៃ​ ចុ​ង​ក្រោយ​គេ​ក៏​ព្រម​សារភាព​ការ​ពិត​៕

ប្រ​ភព៖ allkpop

(Number Of Views: 860 times)