កាល​ពី​ដើម​ខែ​ មាន​ព័ត៌​មាន​លេច​ឮ​ថា​ Park Hyung Sik បាន​ដាក់​ពាក្យ​ស្នើសុំ​ចូល​បំពេញ​កាត​ព្វ​កិច្ច​យោធា​ ហើយ​បើ​សិន​ជា​ពាក្យ​ស្នើ​សុំ​ត្រូវ​បាន​ទទួល​យក​ គេ​នឹង​ចូល​បំពេញ​ភារកិច្ច​នៅ​ថ្ងៃ​ទី១០ ខែមិថុនា។ នៅ​ថ្ងៃ​ទី២៩ ខែមេសា ផលិត​កម្ម United Artist បាន​ចេញ​សេច​ក្តី​ប្រ​កាស​ថា “Park Hyung Sik នឹង​ត្រូវ​ចូល​បម្រើ​យោធា​នៅ​ថ្ងៃ​ទី១០ ខែមិថុនា​។ គេ​បាន​ដាក់​ពាក្យ​ស្នើសុំ​ចូល​បម្រើ​យោធា​កាល​ពី​ដើម​ខែ​នេះ​ ហើយពាក្យ​ស្នើ​របស់​គេ​ត្រូវ​បាន​ទទួល​យក“។

ខាង​ផលិត​កម្ម​និយាយ​បន្ត​ថា “មុន​ចូល​ធ្វើ​ទាហា​ន​ Park Hyung Sik នឹង​នៅ​តែ​បន្ត​សកម្ម​ភាព​ផ្សេង​របស់​គេ​ឱ្យ​រួច​រាល់​ដែល​ក្នុង​នោះ​បួករួមទាំង​គម្រោងថត​ខ្សែ​ភាព​យន្ត​ដែល​មាន​ចំណងជើង​ថា Juror 8“។ រឿង “Juror 8” គឺ​ជា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំដំបូង​ដែល​ Park Hyug Sik ចូល​រួម​សម្តែង​ ហើយ​វា​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី១៥ ខែឧសភា​ខា​ង​មុខ។

ប្រ​ភព៖  soompi

(Number Of Views: 119 times)