មួយ​រយៈ​​នេះ​ Jeon Somi មាន​ភា​ព​មមាញឹក​យ៉ាង​ខ្លាំង​ជា​មួយ​ការ​រៀប​ចំ និង​ត្រៀម​ខ្លួន​ដើម្បីបញ្ចេញ​ចម្រៀងទោល​ដែល​គ្រោង​នឹង​ចេញ​នៅ​ថ្ងៃ​ទី១ ខែឧសភា​ខាង​មុខ ដោយ​ស្ថិត​ក្រោមការ​គ្រប់​គ្រង​របស់​ផលិ​តកម្ម The Black Label។ តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​រូប​នេះ​បាន​ចាក​ចេញពី​ផលិត​កម្ម​ JYP Entertainment កាល​ខែសីហា​ ឆ្នាំមុន។

យោង​តាម​ប្រ​ភព​នៃ​សារព័ត៌​មាន​បាន​ឱ្យ​​ដឹង​ថា គម្រោង​ចេញ​ចម្រៀង​ទោល​របស់​ Somi ត្រូវ​បាន​ពន្យា​រពេល​ដោយ​សារ​បញ្ហា​ផ្ទៃ​ក្នុងកើត​ឡើង​​ក្នុ​ងផលិត​កម្ម​របស់​នាង​ ហើយ​ថ្ងៃ​ខែដែល​ត្រូវ​បញ្ចេញ​អាល់​ប៊ុម​ថ្មី​​ត្រូវ​បានលើក​ទៅ​ចុង​ខែឧសភា​វិញ​។ “អ្វី​ដែល​ខ្ញុំ​ដឹង​គឺ អាល់​ប៊ុម​ថ្មី​របស់​ Somi ត្រូវ​បាន​ពន្យា​រពេល​ចេញ​​ដោយ​សារជួប​ប្រ​ទះ​បញ្ហា​ថ្មី​មួយចំនួន​ ហើយ​ការ​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត​បន្ទាប់​ពី​ពិចារណលើ​គុន​ភាព​នៃអាល់​ប៊ុម​ទាំង​មូល​” សម្តី​ពី​ប្រ​ភព​ព័ត៌​មាន​។

ប្រ​ភព៖  soompi

(Number Of Views: 182 times)