ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​របស់​តារា​ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់​ផលិត​កម្ម JYP Entertainment។

១/ Park Jiyoon

នាង​ចុះ​កុង​ត្រា​ជា​មួយ​ផលិត​កម្ម​ JYP ក្នុង​ឆ្នាំ២០០០ តែ​ដោយ​សារ​មាន​គំនិត​មិន​ត្រូវ​គ្នា​ នាង​ក៏​សម្រេច​ចិត្ត​ចាក​ចេញ​នៅ​បីឆ្នាំ​បន្ទាប់​​​។

២/ Noel

ក្រុម​ចម្រៀង​បុរស​ Noel ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​ផលិត​កម្ម JYP នៅ​ចន្លោះ​ពី​ឆ្នាំ២០០៤​ ដល់​២០០៦។

៣/ g.o.d

បន្ទាប់​ពី​ g.o.d បញ្ចប់​កុង​ត្រា​ជា​មួយ​ផលិត​កម្ម Sidus HQ ពួកគេ​ក៏​ទៅ​ចុះ​កុង​ត្រា​ជា​មួយ​ផលិត​កម្ម​ JYP នៅ​ឆ្នាំ​២០០៤ ហើយ​ចាក​ចេញ​នៅ​ឆ្នាំ២០០៦។

៤/ Byul

តារា​ស្រី​រូប​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ផលិ​តកម្ម JYP ពី​ឆ្នាំ​២០០២ ដល់​២០០៦។

៥/ Rain

Rain ចុះ​កុង​ត្រា​ជា​មួ​យ​ផលិ​តកម្ម JYP ពី​ឆ្នាំ​២០០២ ដល់​ ២០០៦ ហើយ​នៅ​ឆ្នាំ២០០៧ គេ​ក៏​ដើរ​ចេញ​ដើម្បី​បង្កើត​ផលិ​ត​កម្ម​ខ្លួន​ឯង​មាន​ឈ្មោះថា J.Tune Entertainment។ ទោះ​បី​ចាក​ចេញ​ក៏​ពិត​មែន ប៉ុន្តែ​គេ​នៅតែ​សហការ​​ជា​មួយ​ម្ចាស់​ផលិត​កម្ម JYP (លោក Park Jinyoung)។

៦/ HyunA

HyunA ចេញ​មុខ​ដំបូង​​ក្នុង​នាម​ជា​សមាជិក​ក្រុម Wonder Girls។ នាង​ចុះ​កុង​ត្រា​ជា​មួយ​ផលិត​កម្មនេះ​ពីឆ្នាំ២០០៦ ដល់​២០០៨​ ហើយ​បន្ទាប់​មក​ក៏​ចាក​ចេញ​ដើម្បីព្យា​បាល​ជំងឺ។

៧/ Jay Park

តារា​ចម្រៀង​ប្រុស​​រូប​នេះ​ចេញ​មុខ​ដំបូង​ក្នុង​នាម​ជាសមាជិក​ក្រម 2PM នៅ​ឆ្នាំ២០០៨។ គេដើរ​ចេញ​ពី​ផលិត​កម្ម​នេះ​នៅ​ឆ្នាំ​២០១០ ដោយ​សារបញ្ហា​​ផ្ទាល់​ខ្លួន​ ហើយ​បច្ចុប្បន្ន​ គេ​គឺ​ជា​អ្នក​ចម្រៀងទោល​។

៨/ Lim Jeonghee

Lim Jeonghee (ឬក៏​ J-Lim) ស្ថិត​ក្រោមការ​គ្រប់​គ្រង​របស់​ផលិត​កម្ម​ JYP ពី​ឆ្នាំ​២០០៥ ដល់​ ២០១២។

៩/ San E

តារា​ចម្រៀង​រ៉េប​រូប​នេះ​បាន​ចុះ​កុង​ត្រា​ជា​មួយ​ផលិ​តកម្ម JYP ក្នុង​ឆ្នាំ២០១០។ នៅឆ្នាំ២០១៣ កុង​ត្រា​របស់​គេ​ជា​មួយ​ផលតិ​កម្មនេះ​ត្រូវ​បាន​បញ្ចប់​ បន្ទាប់​មក​ក៏​ទៅចុះ​កុង​ត្រា​ជា​មួយ​ផលិត​កម្ម​ Brand New Music។

១០/ Ahn Sohee

Sohee ចេញ​ច្រៀង​ក្នុង​នាមជា​សមាជិក​ក្រុម Wonder Girl ក្នុ​ងឆ្នាំ២០០៦ និង​ចាក​ចេញ​នៅ​ឆ្នាំ​២០១៣ ដោយ​សម្រេច​ចិត្ត​មិនបន្ត​កុង​ត្រា​។ នាង​សម្រេច​ចិត្ត​ផ្តោត​ទៅលើ​អាជីព​ជា​តារា​សម្តែង​វិញ​។

១១/ Sunye

Sunye បង្ហាញ​ខ្លួន​ដំបូង​ក្នុង​នាមជា​សមាជិ​ក​របស់​ក្រុម Wonder Girl ហើយ​នៅ​ឆ្នាំ​២០១៣ នាង​សម្រេច​ចិត្ត​ផ្អាក​អាជីព​ជា​តារា​ចម្រៀង ដោយ​ទៅរៀប​ការ​ជា​មួយ​គូដណ្ដឹង​ឈ្មោះ James Park។ នៅឆ្នាំ២០១៥ ផលិត​កម្ម​ JYP ចេញ​សេចក្តី​ប្រកាសជា​ផ្លូវ​ការ​ពីការ​ចាកចេញ​របស់​ Sunye ហើយ​នៅ​ឆ្នាំ២០១៨ នាងបាន​សម្រេច​ចិត្តចុះ​កុង​ត្រា​ជា​មួយ​ផលិត​កម្ម Polaris Entertainment។

១២/ Joo

Joo  បង្ហាញ​វត្ត​មាន​ដំបូង​ក្នុ​ងសិល្បៈ​នៅ​ឆ្នាំ​២០០៨។ កុង​ត្រា​របស់​នាង​ជាមួយ​ផលិត​កម្ម​ JYP បាន​បញ្ចប់​នៅ​ខែ​មករា ឆ្នាំ២០១៥ ហើយ​នៅ​ខែមេសា​ នាង​ក៏​ទៅ​ចុះ​កុង​ត្រា​ជា​មួយ​ផលិត​កម្ម Woolim Entertainment។

១៣/ 2AM

ក្រុម​ចម្រៀង​បុរស​មួយ​នេះ​បង្កើត​ឡើង​ដោយ​ផលិតកម្ម JYP នៅ​ឆ្នាំ២០០៨។ ពួក​គេ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ផលិត​កម្ម Big Hit Entertainment នៅ​ឆ្នាំ២០១០  ហើយ​បន្ទាប់​មក​នៅឆ្នាំ២០១៤ សមាជិក​ទាំង​អស់​ លើក​លែង​តែ​ Changmin បាន​សម្រេច​វិលទៅ​​ចុះ​កុង​ត្រា​ជា​មួយ​ផលិត​កម្ម JYP វិញ​។ ក្នុង​ឆ្នាំ២០១៥ សមាជិ​ក​ពី​រ​រូប​ដែល​មាន​ឈ្មោះថា​ Seulong និង​ Jinwoon សម្រេច​ចិត្ត​មិន​បន្ត​កុង​ត្រា​ជា​មួ​យ​ផលិត​កម្ម ហើយ​បន្ទាប់​មក​ Jo Knwon ក៏​ចាក​ចេញ​ម្នាក់​ទៀត​នៅខែសីហា​ ឆ្នាំ២០១៧។ ទោះបី​ពេល​នេះ​ក្រុម​ទាំង​មូល​នៅ​មិន​ទាន់​ត្រូវ​បាន​រម្សាយ​ ប៉ុន្តែ​សមាជិក​នីមួយៗ​បានបំបែក​គ្នា​ទៅ​ដើរ​ផ្លូវ​រៀង​ៗ​ខ្លួន។

១៤/ Im Junhyeok

Im Junhyeok ចេញ​ច្រៀង​ដំបូង​នៅ​ឆ្នាំ២០១៥ ក្នុ​ងនាម​ជា​សមាជិក​ក្រុម Day6។ គេ​នៅជា​មួយ​ក្រុម​នេះ​បាន​តែ​មួយ​ឆ្នាំប៉ុណ្ណោះ​ ហើយ​បន្ទាប់មក​ក៏​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ផលិត​កម្ម​នេះ​ដោយ​សារ​បញ្ហា​​ផ្ទាល់​ខ្លួន។ នៅ​ឆ្នាំ​២០១៧ គេ​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រ​ជែង​មួយ​ឈ្មោះ​ “The Unit” ហើយ​បច្ចុប្បន្ន​ គេ​គឺ​ជា​សមាជិក​ក្រុម Be-Blossom។

១៥/ Jia

Jia បង្ហាញ​ខ្លួន​ដំបូង​នៅ​ឆ្នាំ២០១០ ក្នុ​ងនាម​ជា​សមាជិក​ក្រុម missA។ នៅ​ឆ្នាំ២០១៦ នាងជ្រើស​រើស​មិន​បន្ត​កុង​ត្រា​ជា​មួ​យ​ផលិត​កម្ម JYP ហើយថ្មី​ៗ​នេះ​ នាងបាន​ចុះ​កុង​ត្រា​ជា​មួយ​ផលិត​កម្ម​ Banana Culture Music។ នាង​ធ្លាប់​បាន​ចេញ​ចម្រៀង​រួម​​ជា​មួយ​ Jackson (ក្រុម GOT7) ក្នុង​បទ “Mood”។

១៦/ Min

Min ចេញ​ច្រៀង​ក្នុង​នាម​ជា​សមាជិក​ក្រុម missA នៅ​ឆ្នាំ២០១០។ ក្នុ​ងឆ្នាំ២០១៧ នាង​​ក៏​​ចាក​ចេញ​បន្ទាប់​ពី​សម្រេច​ចិត្ត​មិន​បន្ត​កុង​ត្រា​ជា​មួយ​ផលិត​កម្ម​នេះ​។

១៧/ Sunmi

Summi បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​នាមជា​​ក្រុម Wonder Girls នៅ​ឆ្នា២០០៦។ ក្នុ​ងឆ្នាំ២០១០ នាង​បាន​ផ្អាក​ពី​សិល្បៈមួយ​រយៈ​ដើម្បី​ចំណាយ​ពេល​វេលា​លើ​ការ​សិក្សា​​ ប៉ុន្តែ​នៅ​ឆ្នាំ២០១៣ នាង​បាន​វិល​ត្រលប់​មក​វិញ​ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល​។ នៅ​ឆ្នាំ​២០១៥ Sunmi ត្រល​ប់​ទៅ​ចូល​រួម​ក្នុង​ក្រុម Wonder Girls ម្តង​ទៀត​​ ប៉ុន្តែ​ក្នុង​ឆ្នាំ២០១៧ ផលិត​កម្ម JYP បាន​ប្រ​កាស​ថា​ ក្រុម​ Wonder Girls ត្រូវ​បាន​រម្សាយ​ជា​ផ្លូវ​ការ​។ បន្ទាប់​ពី​ចរចា​បន្ត​កុង​ត្រា​ថ្មី​ជា​មួយ​ផលិត​កម្ម JYP មិន​បាន​សម្រេច​ នាង​ក៏​ទៅ​ចុះ​កុង​ត្រា​ជាមួយ​ផលិត​កម្ម Makeus Entertainment។

១៨/ Yeeun

តារា​ស្រី​រូប​​នេះ​ចេញ​មុន​​ដំបូ​ងក្នុង​នាម​ជាសមាជិក​របស់​ក្រុម Wonder Girls នៅ​ឆ្នាំ២០០៦ ហើយ​ក្រោយ​មក​ក៏​ចាក​ចេញ​ពី​ផលិត​កម្ម​ JYP ព្រោះ​បរាជ័យ​ក្នុងការ​ចរចា​បន្ត​កុង​ត្រា​ថ្មី។ ក្រោ​យ​ពេល​ចាក​ចេញ​ពី JYP នាង​ក៏​ទៅចុះ​កុង​ត្រា​ជាមួយ​ផលិត​កម្ម Ameoba Culture។

១៩/ G.Soul

G.Soul បង្ហាញ​ខ្លួន​ដំបូង​ក្នុង​សិល្បៈ​នៅ​ឆ្នាំ​២០១៥​ ដោយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ផលិត​កម្ម JYP។ ក្នុ​ងឆ្នាំ២០១៧ គេ​ជ្រើស​រើស​ដើរ​ចេញ​ពី JYP ហើយ​ទៅ​ចុះ​កុង​ត្រា​ជា​មួយ​ H1ghr Music វិញ។

២០/ Taecyeon

Taecyeon ចេញ​ច្រៀង​​ក្នុងនាម​ជា​សមាជិក​ក្រុម 2PM នៅ​ឆ្នាំ២០០៨។ ក្នុ​ងឆ្នាំ២០១៥ តារា​ចម្រៀង​ប្រុស​រូប​​នេះ​សម្រេច​ចិត្ត​ចាក​ចេញ​​ពី​ផលិត​កម្ម JYP។ គេ​បាន​ចុះ​កុង​ត្រា​ជា​មួយ​ 51K ប៉ុន្តែ​នៅតែមាន​ឈ្មោះ​ជា​សមាជិក​របស់​ក្រុម 2PM។ ផលិត​កម្ម​ថ្មីរបស់​គេ​បានធ្វើការ​ប្រកាស​ថា ពួក​គេ​អនុញ្ញាត​ឱ្យ​ Taecyeon អាច​បន្ត​សកម្ម​ភាព​នានា​ជា​មួយ​ផលតិ​កម្ម JYP ក្នុ​ងនាម​ជាសមាជិក​ក្រុម 2PM។

២១/ Somi

Somi ​ចុះ​កុង​ត្រា​ជា​មួយ​ផលិត​កម្ម JYP ពី​ឆ្នាំ២០១៧ ដល់​ឆ្នាំ២០១៨។ នាងធ្លាប់​បានចូលរួម​ប្រ​កួត​ក្នុង​កម្មវិធី SIXTEEN (កម្ម​វិធីប្រ​កួត​សម្រាប់​ជ្រើស​រើសរក​សមាជិក​ក្រុម TWICE) និង​បាន​ប្រ​លង​ក្នុងកម្ម​វិធី Produce 101 ដោយ​ទទួលបានចំណាត់​ថ្នាក់លេខ១ បន្ទាប់​មក​ក៏​ចេញមុខ​ជា​ផ្លូវ​ការ​ក្នុង​នាមជា​សមាជិក​ក្រុម​ I.O.I។ នៅ​ខែសីហា ឆ្នាំ២០១៨ Somi បាន​បញ្ចប់​កុង​ត្រា​ជា​មួយ​ផលិត​កម្ម JYP ហើយ​ក៏​ទៅ​ចុះ​កុង​ត្រា​ជា​មួយ​ផលិត​កម្ម The Black Label។ នាង​គ្រោងនឹង​វិល​វិញ​ជា​​ថ្មី​ម្តង​ទៀត​ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល​នៅ​ថ្ងៃ​ទី​១ ខែឧសភា​ ​ខាង​មុខ​នេះ​។

២២/ Fei

Fei ចេញច្រៀង​ដំបូង​នៅ​ឆ្នាំ២០១០ ក្នុ​ងនាមជា​សមាជិក​ក្រុម missA។ នៅ​ខែមករា ​ឆ្នាំ២០១៩ នាង​បាន​ប្រ​កាស​ក្នុងអាខោន Weibo ថា​បាន​ចាក​ចេញ​ពី​ផលិ​តកម្ម JYP។ ថ្មីៗនេះ​ នាង​ទើប​តែ​ចុះ​កុង​ត្រា​ជា​មួយ​ Huayi Brother ហើយ​បាន​ផ្សព្វ​ផ្សាយ​ចម្រៀង​ក្នុង​នាម​ជា​តារា​ទោល​ក្នុ​ងប្រ​ទេស​ចិន​។

២៣/ Suzy

Suzy បង្ហាញ​ខ្លួ​ន​ក្នុង​នាមជា​សមាជិក​ក្រុម​ missA នៅឆ្នាំ២០១០។​ បន្ទាប់​ពី​ក្រុមត្រូវ​បាន​រម្សាយ​កាល​ពី​ឆ្នាំ២០១៧ Suzy ក៏​ក្លាយ​ខ្លួន​ជា​តារ​ចម្រៀង​ទោល​ និង​តារា​សម្តែង​។ នៅ​ខែមិនា​ ឆ្នាំ២០១៩ Suzy សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ JYP ដោយមិន​បន្ត​កុង​ត្រា​ ហើយ​ពេល​នេះ​នាង​កំពុង​ស្ថិត​ក្រោមការ​គ្រប់​គ្រង​របស់​ផលិត​កម្ម Management SOOP ៕

ប្រ​ភព៖  koreaboo

(Number Of Views: 838 times)