ផលិត​កម្ម C-JeS​ Entertainment សម្រេច​ចិត្តដើរ​បែក​ផ្លូវ​ពី Park Yoochun៖

“សួស្តីអ្នក​ទាំង​អស់​គ្នា​​ នេះគឺ​ផលិត​កម្ម C-JeS Entertainmen!t យើង​ជឿ​ជាក់​មក​រហូត​ថា​ Park Yoochun មិន​មែនជា​អ្នក​ខុស​ ប៉ុន្តែ​យើង​ទើប​តែ​ដឹង​ថា​អ្វី​ដែល​ពួក​យើង​ជឿ​គឺ​ជា​រឿង​មិនពិត​ ព្រោះយោង​តាម​សារព័ត៌​មាន​ដែល​ចេញ​កាល​ពីម្សិល​មិញ​ថា​ Park Yoochun ត្រូវ​បានរក​ឃើញ​​សារធាតុ​ញៀនក្នុង​ខ្លួន​។

យើង​ជឿ​ជាក់​គេមករហូត​ ប៉ុន្តែលទ្ធ​​ផល​បែរ​ជា​ធ្វើ​ឱ្យ​ពួកយើង​ខក​បំណង ដូច្នហើ​យ​ទើប​ពួក​យើង​សម្រេច​បញ្ចប់​កុង​ត្រា​។

ដូច​ដែរ​ Park Yoochun ធ្លាប់​បាន​និយាយ​ក្នុ​ង​សន្និសីទសារព័ត៌មានថា​ គេ​នឹងលាឈប់​ពី​វិស័យ​សិល្បៈ​ ហើយ​គម្រោង​ផ្សេង​នឹង​ត្រូវ​លុប​ចោល​ទាំង​អស់​ ខណៈ​ដែល​គេរង់​ចាំ​ការ​កាត់​ក្តី​នៅតុលា​ការ។

យើង​មិន​អាច​ធ្វើ​អី​បាន​ក្រៅ​ពី​អោន​ក្បាល​សុំ​ទោសចំពោះ​ការ​បញ្ហា​លើក​នេះ​”

ទន្ទឹមនឹង​នេះ​ Park Yoochun កំពុ​ងស្ថិត​ក្រោមការ​សង្ស័យ​របស់​ប៉ូលិស​ថា​ លួច​ប្រើ​ថ្នាំ​ញៀន​​ជា​មួយ​អតីត​មិត្ត​ស្រី​ឈ្មោះ Hwang Ha Na ហើយ​ការ​សួរ​ចម្លើយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៦ ខែមេសា។

ប្រ​ភព៖  soompi

(Number Of Views: 250 times)