នៅ​ថ្ងៃ​ទី១២​ ខែមេសា​ BTS បាន​បញ្ចេញ​អាល់​ប៊ុមថ្មី​ដែល​មាន​ឈ្មោះថា “Map of the Soul: Persona” ព្រម​គ្នា​ជា​មួយវីដេអូ​ចម្រៀង​ក្រប​មុខ​ “Boy With Luv” ដែលច្រៀង​រួម​ជា​មួយ​ Halsey។ ត្រឹមរយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ចេញ អាល់​ប៊ុម​ថ្មី​របស់​ BTS បាន​ជាប់​នៅ​ចំណាត់ថ្នាក់​​កំពូល​ក្នុ​ង​តារាង​ iTunes នៅ​ច្រើន​ប្រ​ទេស​ជុំ​វិញពិ​ភពលោក​។

ប្រ​ហែល​ជា​ម៉ោង​ ៧:៤៤ នារី​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែមេសា​ “Map of the Soul: Persona” ជាប់​នៅ​ក្នុ​ងាតារាង​ iTunes Top Album Chart នៅប្រ​ទេស​ចំនួន​ ៨៤ផ្សេង​ៗ​គ្នាដែលក្នុ​ងនោះ​រួម​មាន​ សហរដ្ឋអាមេរិច អាហ្សង់ទីន អូស្រ្តាលី បែលហ្ស៊ិក ប្រេស៊ីល ប៊ុលហ្គារី កម្ពុជា កាណាដា ឈីលី កូឡុំប៊ី សាធារណរដ្ឋឆែក អេហ្ស៊ីប ហ្វាំងឡង់ បារាំង ក្រិក អ៊ីតាលី ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ញ៉ូវហ្សេឡិន ន័រវ៉េស ប៉េរូ ហ្វីលីពីន វៀតណាម រុស្ស៊ី អេស្ប៉ាញ ស៊ុយអែត ស្វ៊ីស ទួរគី និងចក្រភពអង់គ្លេស។ ជាង​នេះ​ទៅ​ទៀត​ “Boy With Luv” របស់​ BTS យក​បានចំណាត់​ថ្នាក់​លេខ១ ក្នុង​តារា​តន្ត្រីធំៗ​នៅ​​កូ​រ៉េ​។ អប​អរ​សាទរ​ BTS!

ប្រ​ភព៖  soompi

(Number Of Views: 731 times)