បន្ទាប់​ពី​​រង់​ចាំ​អស់​រយៈ​ពេលយ៉ាង​យូរ​​ ទីបផុត​ BLACKPINK ក៏​វិលត្រលប់​មក​វិញ​ជា​មួ​យ​បទ​ថ្មី “Kiss This Love” ហើយ​លើកនេះ​ចំណាប់​អារម្មណ៍​ភាគ​ច្រើន​បង្វែរ​ទៅ​រក​ Rosé។

ប្រា​កដ​ណាស់​ថា​ Rosé តែង​តែ​ស្រស់​ស្អាត​មករហូត​ ប៉ុន្តែ​​គ្មាន​នរ​ណា​ម្នាក់​អាច​បដិសេធ​បាន​ទេ​ថា​ រូប​ភាពថ្មីៗ​របស់​នាង​ទាក់ទាញ​ចំ​ណី​អារម្មណ៍របស់​គ្រប់​គ្នា​បាន​យ៉ាង​ខ្លាំង​។

បន្ថែម​ពីនេះទៅ​ទៀត​ Rosé ក៏​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​មួយ​ទំហឹងជា​មួយ​ទេ​ពកោសល្យ​សម្ដែង​នៅ​ក្នុ​ងវីដេអូចម្រៀងបទ​​ថ្មី។

ស្តាយ​សក់​ពណ៌​កុលា​បត្រូវ​បានលាប​ឱ្យ​ស៊ី​គ្នា​ជា​មួយ​ឈ្មោះរបស់ Rosé​ ដែល​វា​ធ្វើ​ឱ្យ​នាង​កាន់​តែ​លេចធ្លោ​អស់​ទាស់​!

ក្រៅ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​វីដេអូ​ចម្រៀង​ហើយ​ Rosé ក៏​បានធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ម្តង​ទៀត​ជា​មួយ​រូប​រាងពេល​ឡើង​ឆាក​តន្ត្រី​ដែល​ត្រូវបានថត​ដោយ​អ្នក​គាំទ្រ​ និង​អ្នក​ការ​សែត​។

ដោយ​សារ​លើក​នេះ​ Rosé បង្ហាញ​ខ្លួនយ៉ាង​លេច​ធ្លោ ទើប​ធ្វើ​ឱ្យ​គ្រប់​គ្នា​សង្ស័យ​ថា​នាង​គឺ​ជា​សមាជិក​បន្ទាប់របស់​ក្រុម BLACKPINK  ដែល​នឹង​អាច​មានភាគ​រយ​ខ្ពស់​ចេញ​ចម្រៀង​ទោលបន្ទាប់​ពី Jennie​។

ខាង​ក្រោមនេះ​ជា​រូប​ភាព​ដ៏​ស្រស់​ស្អាត​របស់​ Rosé ដែល​ទើប​នឹង​ថត​បាន​​ថ្មីៗ​​!

ប្រ​ភព៖  koreaboo

(Number Of Views: 900 times)