យោង​តាម​របាយការណ៍ដែល​ចេញ​នៅ​ថ្ងៃ​ទី១២ ខែមេសា​​បានប្រាប់​ឱ្យ​ដឹង​ថា ក្រុម NCT 127 គ្រោង​នឹង​វិល​ត្រលប់​ទៅ​ចេញ​អាល់​ប៊ុម​ថ្មីនៅ​កូ​រ៉េ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ អាល់​ប៊ុមថ្មី​របស់​ NCT 127 នឹង​ចេញ​នៅ​ពាក់​កណ្ដាល​ខែឧសភា​ខាង​មុខ​ ហើយ​នេះ​ជា​ការ​វិល​វិញ​ក្នុង​រយៈ​ ៦ខែ​ចាប់​តាំង​ពី​អាល​ប៊ុ​មចាស់​ត្រូវ​បាន​បញ្ចេញ​។ បច្ចុប្បន្ន​នេះ​ សមាជិក​ទាំង​អស់​កំពុ​ងមមាញឹក​យ៉ាង​ខ្លាំង​ជា​មួយការ​ហ្វឹក​ហាត់​ត្រៀម​ចេញ​ចម្រៀង​ថ្មី​​ និង​ការ​ប្រ​គំតន្ត្រីទេសចរណ៍​ដែល​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទី​ក្រុង​ទាំង​ ១១​ផ្សេង​ៗ​គ្នា​ក្នុ​ងតំបន់​អាមេរិក​ខាង​ជើង​ នៅខែមេសា​នេះ​។

ទន្ទឹម​នឹង​នេះ​ ក្រុម NCT 127 នឹង​បង្ហាញ​ខ្លួន​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្ម​វិធីកម្សាន្ត​ “Good Morning America” និង “Strahan and Sara” របស់​ប៉ុស្តិ៍ទូរទស្សន៍​ ABC។

ប្រ​ភព៖  allkpop

(Number Of Views: 146 times)