កាល​ពីថ្ងៃទី១១ ខែមេសា មហោស្រព​ចម្រៀង​មួយ​ដើម្បី​អបអរ​ខួប​គម្រប់​ ១០០ ឆ្នាំ​របស់  Korean Provisional Government ត្រូវ​បាន​ធ្វើឡើង​នៅ Independence Hall ដែល​ឋិត​ក្នុង​តំបន់​Cheonan ។ Daesung និង​ Taeyang សមាជិក​ក្រុម Big Bang ដែល​បច្ចុប្បន្ន​កំពុង​បំពេញ​កាតព្វ​កិច្ច​យោធា​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ក្នុង​នាម​ភ្ញៀវ​កិត្តិយស​។

ដោយ​ស្លៀក​ពាក់​ឈុត​កង​ទ័ព​ តារា​ចម្រៀង​ពីរ​ដួង​នេះ​បាន​ច្រៀង​រាំប​ទល្បី​ៗ​របស់​ក្រុម Big Bang មាន​ដូច​ជា “Fantastic Baby” និង​ “Bang Bang Bang” ម៉ា​អស់​ដៃ​តែ​ម្តង​។ ពួក​គេ​ក៏​បានច្រៀង​រាំ​បទ​ទោល​របស់​ខ្លួន​ដែរ​។​ តារា​ចម្រៀង​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​នេះ​ដែរ​រួម​មាន Doojoon, ក្រុម Highlight តារា​សម្តែង​ប្រុស Go Kyung Pyo​, Lovelyz និង​ Hong Jin Young ៕

ប្រភព៖ allkpop

(Number Of Views: 238 times)