ក្រៅ​ពី​ Halsey ក្រុម​ចម្រៀង BTS ក៏​សហការ​ផលិត​ចម្រៀង​ជា​មួយ​នឹង​ Ed Sheeran សម្រាប់​អាល់​ប៊ុម​តូច​របស់ស​ពួក​គេ​ដែល​មាន​ចំណង​ជើង​ថា ‘Map Of The Soul: Persona’។ អាល់​ប៊ុម​តូច​ថ្មី​នេះ​មាន​ចម្រៀង​សរុប​ទាំង​អស់​ ៧ បទ​មាន​ដូ​ចជា​ “Boy With Luv” មាន​វត្ត​មាន​ Halsey, បទ​ទោល​របស់ RM មាន​ចំណង​ជើងថា “Intro: Persona” បទ “Mikrokosmos” បទ​”Home”, “Make It Right” សហ​ការ​ផលិត​ និង​និពន្ធ​ដោយ Ed Sheeran ចម្រៀង​ពិសេស​ជា​ក្រុម​ ១ បទ​ច្រៀង​ដោយ j-Hope, Jin និង​ Jungkook “Jamais Vu”និង​បទហីប​ហប់​ដ៏ក្លៀវ​ក្លា​មាន​ចំណង​ជើង​ថា “Dionysus”!

ប្រិយ​មិត្ត​អាច​ស្តាប់​បទ​ចម្រៀង​ទាំ​ង​អស់ខាងលើ​​នេះ​​នៅ​ពេលដែល​អាល់​ប៊ុម​របស់​ BTS ដែល​មាន​ចំណង​ជើង​ថា ‘Map Of The Soul: Persona’  ចេញ​នៅ​ថ្ងៃ​ទី​១២ ខែមេសា វេលា​ម៉ោង ៦​ ល្ងាច​ម៉ោង​នៅ​កូរ៉េ​!

ប្រភព៖ allkpop

(Number Of Views: 356 times)