នៅ​ថ្ងៃ​ទី១១ ខែមេសា​​ ចៅ​ក្រម​នៃ​តុលាការ​ក្នុ​ងទី​ក្រុង​សេអ៊ូល​ បាន​ចេញ​សេច​ក្តីប្រ​កាស​ចុង​ក្រោយ​ថា​ Son Seung Won នឹង​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​ ១ឆ្នាំកន្លះ។ ត្រលប់​ទៅ​កាល​ពី​ធ្នូ​ ឆ្នាំ​២០១៨ តារា​សម្តែង​ប្រុស​ Son Seung Won ត្រូវ​បាន​ប៉ូលិស​ចោទ​ប្ដឹង​ពីបទ​ឧក្រិដ្ឋ​បើក​ឡាន​បុក​គេ​ ហើយ​រត់​គេច​ខ្លួន​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ បួក​រួម​ទាំង​គ្មាន​អាជ្ញាប័ណ្ណបើក​បរ​។ អំឡុង​ពេល​​ផ្ដល់​ចម្លើ​យ​នៅ​ស្នង​ការ​ប៉ូលិស​ Son Sung Won បាន​សារ​ភាពទោស​កំហុង​គ្រប់​យ៉ាង​ និង​​សូម​ទោស​ចំពោះ​ការ​បង្ក​បញ្ហា​​ ហើយ​តុលា​បាន​ប្រាប់​​ថា​ជន​រង​គ្រោះដោយ​សារ​ការ​បើក​បរ​របស់​ Seung Won ក៏​ដឹងខ្លួន​ដែរ​បន្ទាប់​ពី​សន្លប់​បាត់​បង់​ស្មារតីនៅ​កន្លែង​កើត​ហេតុ​។

ប៉ុន្តែអំឡុងពេល​​ធ្វើ​ការ​ស៊ើប​អង្កេត​ ប៉ូលិស​បាន​រក​ឃើញ​ថា Son Seung Won ធ្លាប់​ត្រូវ​បាន​ចោទ​ប្ដឹង​ពី​បទ​បើក​របរក្រោម​​ឥទ្ធិពល​ស្រ​វឹង​ពី​រ​ដឹង​រួ​ច​មក​ហើយ​កា​ល​ពី​មុន​ ហើយ​ក៏ត្រូវ​កាត់​ក្តី​ឱ្យ​ទទួល​ទោស​ដែរ​។ ក្រោយមក​ កា​ល​ពី​ខែសីហា ឆ្នាំមុន​ គេ​បាន​ជាប់​ទាក់​ទង​រឿង​ក្តីបើក​បរ​ក្រោមជាតិ​ស្រវឹង​ម្តង​ទៀត​ (លើក​ទី៣) ដែល​ជា​ហេតុ​ដែល​នាំ​ឱ្យ​អាជ្ញាប័ណ្ណបើក​បរត្រូវ​បាន​ដក​ហូត​។ ម្យ៉ាង​វិញ​ទៀត​ តុលា​សម្រេច​ចិត្ត​កាត់​ទោស​ឱ្យ​ Son Seung Won ជាប់​ពន្ធនាគារ​ ក្រោយ​ពេល​តារា​សម្តែង​ប្រុស​ម្នាក់រូប​​នេះ​ព្យាយា​ម​ចោទ​ប្រ​កាន់​មនុស្ស​ម្នាក់​ទៀត​ដែល​អង្គុយ​ក្នុង​ឡាន​ជា​មួយ​គេ​នៅ​ពេល​កើត​ហេតុ​។

ប្រ​ភព៖  allkpop

(Number Of Views: 691 times)