តារា​សម្តែង​ស្រីនៃ​ប្រ​ទេស​ចិន​ Fan Bingbing ប្រ​ហែល​ជា​ត្រលប់​ទៅកាន់​ការ​សម្តែង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នៅក្នុង​វីដេអូ​នៃ​​កម្ម​វិធី​បទ​សម្ភាស​កាល​ពី​ខែមុន​ ផលិត​ករ​ជន​ជាតិ​​អង់គ្លេស​ Simon Kinberg បាន​លាត​ត្រដាង​ថានាង​គ្រោង​នឹង​ថត​រឿង​ស៊ើបបែប​​អង្កេត​ដែល​មានចំណង​ជើង​ថា​ “335”​ នៅ​ក្នុងឆ្នាំ​នេះ​។

Bingbing ធ្លាប់​បាន​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំក្រ​ហម​ក្នុ​ងកម្ម​វិធី​មហោ​ស្រប​ភាព​យន្ត Cannes Film Festival កា​ល​ពី​ខែឧសភា​ ឆ្នាំមុន​ ជា​មួយ​តារា​សម្តែង​ស្រី​បរទេស​ជាច្រើន​ដូច​ជា​ Jessica Chastain (តារា​សម្តែង​អាមេរិក), Lupita Nyong (តារា​សម្តែង​កូន​កាត់​ កេនយ៉ា-ម៉ិចស៊ីកូ), Marion Cotillard (តារា​សម្តែង​-ចម្រៀង​ជន​ជាតិ​បារាំង​), Penelopé Cruz (តារា​សម្តែង​របស់​អេស្ប៉ាញ) និង​ផលិត​ករ​ Simon ដើម្បី​ប្រ​កាស​ពី​ការ​ចាប់​កំណើត​នៃ​ខ្សែ​ភាព​យន្ត​ “355”។។

នៅ​ក្នុង​បទ​សម្ភាស​ដដែល​នោះ Simon ក៏​បាន​ប្រាប់ទៀតថា​ តារា​សម្តែង​ទាំង​អស់​ដែល​បាន​បង្ហាញ​​ខ្លួន​លើក​កម្រាល​ព្រំក្រ​ហម​ជា​មួយ​គ្នា​កាលពី​ឆ្នាំ​មុន​ និង​បង្ហាញ​ខ្លួនជា​មួយ​គ្នាម្តង​ទៀត​ក្នុង​ខ្សែ​ភាពយន្ត​ “355”។ Simon និយាយ​ថា បារ៉ូល​រឿង​ចុង​ក្រោយ​​ (ដែល​និពន្ធ​ដោយ​ Jessica) ក៏​ត្រូវ​បានកែ​សម្រួល​រួច​ជា​ស្រេច​​ ហើយ​ពេល​នេះអ្វី​ដែល​នៅ​សល់​គឺគ្រាន់​តែ​ស្វែង​រកតួ​ប្រុសដើម្បី​ចាប់​ផ្តើម​ការ​ថត​តែ​ប៉ុណ្ណោះ​។

ទន្ទឹមនឹង​នេះ​ ផលិត​ករ​នៃប្រ​ទេស​ចិន Li Yu អ្នក​ដែល​ធ្លាប់​ដឹង​នាំ​រឿង​របស់​ Bingbing ជា​ច្រើន​ ក៏​បាន​បង្ហើប​ខ្លះ​ដែរ​ថា នាង​នឹង​រួម​សហការ​​ជា​មួយ​តារា​ស្រីមួយ​ចំនួន​ដើម្បី​ថត​រឿង​ថ្មីក្នុង​ពេល​ឆាប់​ៗ​នេះ​។ អ្នក​គាំទ្រ​ម្នាក់​ចោទ​ជា​សំណួរ​ទៅកាន់​​ផលិត​ករ​ថា តើ​តារា​សម្តែង​ស្រី​ដែល​នាង​និយាយ​មាន​ន័យដល់​ Bingbing ដែរ​ឬ​ក៏​អត់​​? ហើយ​ចម្លើយ​ដែ​ល​ទទួល​បាន​មាន​ការ​ស្រ​ពេច​​ស្រ​ពិល​ ប៉ុន្តែ​បើ​បួក​រួម​ទាំង​សម្តី​របស់​ Simon អ្នក​គាំទ្រ​នាំ​គ្នា​សន្មត​ថា​ Bingbing នឹង​វិល​ត្រលប់​មក​កាន់​សម្តែង​វិញ​ជា​ក់​ជា​មិន​ខាន​។

ប្រ​ភព៖  entertainment

(Number Of Views: 233 times)