អត្ថបទ​មួយ​ពី​ក្រុម BTS និង​ BLACKPINK ដែល​ដក​ស្រង់​ចេញ​ពី​សារ​ព័តមាន Sports Chosun បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​អន​ឡាញ​ផ្សេង​ៗ​នៅ​កូរ៉េ​ខាង​ត្បូង​។​

អត្ថបទ​នេះ​បាន​ចាប់​ផ្តើម​ពន្យល់​រៀប​រាប់​ថា​ការ​បង្ហាញ​ខ្លួន​លើ​ តារា​ង​ចំណាត់​ថ្នាក់​អាល់​ប៊ុម​ពិភព​​លោក​របស់​ Billboard ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ឡើយ​ ដោយ​មាន​តែក្រុម​ និង​តារា​ចម្រៀង​ល្បីៗ​ដូច​ជា BTS, BLACKPINK, Taeyeon, SHINee និង​ BTOB អាច​ឈរ​នៅ​​កំពូល​តារាង​នេះបាន​​។​

បន្ទាប់​មក អ្នក​កាសែត​រូប​នេះ​បាន​បន្ត​រៀប​រាប់​ថា​ តារាង​ចំណាត់​ថ្នាក់កំពូល​​ចម្រៀង​ទាំង ១០០ Billboard Hot 100 និង Billboard 200​  របស់ Billboard ល្បី​ខ្លាំង​ព្រោះ​វា​មាន​ទិន្នន័យ​ពី​ការ​លក់​ចម្រៀង​តាម​តូប​ ការ​មើល​តាម​អន​ឡាញ​ ការ​ចាក់​ផ្សាយ​តាម​ប៉ុស្តិ៍​វិទ្យុ និង​ផ្សេង​ៗ​ទៀត​។

ពួក​គេ​បាន​ប្រាប់​ថា​កំណត់​ត្រា​មួយ​ចំនួន​របស់ក្រុម BTS ជាមួយ​នឹង​អាល់​ប៊ុម Love Yourself: Tear ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ១ លើ​តារាង​  Billboard 200 និង​ចម្រៀង​បទ “Fake Love” ជាប់​លេខ ១០ លើ​តារាង​ Hot 100 ក៏ដូច​ជាបទ Square UP ជាប់​លេខ ៤០​ លើ​តារាង Billboard 200​  និង​បទ “DDU DU DDU DU” ជាប់​លេខ ៥៥ លើ​តារាង  Hot 100 របស់ក្រុម BLACKPINK  គឺ​ជា​ជោគ​ជ័យ​ដ៏អស្ចារ្យ​។​

ទោះ​ជា​យ៉ាង​ណា​ នេះ​គឺជា​ផ្នែកមួយ​នៃ​អត្ថបទ​​ដែលនាំ​​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​ដែល​ផ្តោត​ទៅ​លើ​ “យុទ្ធសាស្ត្”រ​ របស់​ក្រុម​ចម្រៀង​ទាំង​ពី​រនេះ​។​ អ្នក​កាសែត​ដដែល​នេះ​ជឿ​ថា​ក្រុម​  BTS បាន​ប្រើ​បណ្តាញ​សង្គម​ដើម្បី​ចែក​រំលែក​ពី​ការ​រស់​នៅ​ផ្ទាល់​ខ្លួន និង​គំនិត​ផ្សេងៗ​​របស់​ពួក​គេ​ដើម្បី​ធ្វើ​ឱ្យ​ទស្សនិក​ជន​របស់​ពួក​គេ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ពួក​គេ​ និង​ស្គាល់​ពួក​គេ​កាន់​តែ​ច្បាស់​។

នេះ​គឺជា​មូល​ហេតុ​ដែល​ជំរុញ​លើក​ទឹក​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​របស់​ពួក​គេ​ឱ្យ​គាំ​ទ្រ​ពួក​គេ​កាន់​តែ​ខ្លាំង​ឡើង។​

ត្រូវ​ចំណុច​នេះ​ អត្ថបទ​នេះ​បាន​បន្ត​រៀប​រាប់​ថា​ផលិតកម្ម YG Entertainment នៅ​តែបន្ត​​ប្រឆាំ​ង​នឹង​យុទ្ធ​សាស្ត្រ​ថ្មី​កំពុង​ពេញ​និយម​នេះ។

​ពួក​គេ​បាន​អះ​អាង​ថា​មាន​ចំណុច​ជា​ច្រើន​ត្រូវ​លើក​សរសើរ​ពី YG Entertainment ហើយ​ពួក​គេ​បាន​បន្ត​លើក​សរសើរ​ពីត្រង់​ចំណុច​ការ​អូស​បន្លាយ​ពេល​វេលា​សម្រាប់​ការ​វិល​វិញ​ និង​ការ​បន្ថយ​ទំនាក់​ទំនង​រវាង​ក្រុម​ចម្រៀង​​ និង​អ្នក​គាំទ្រ​។​

មនុស្ស​ជា​ច្រើន​ជឿ​ថា​អត្ថ​បទ​នេះ​ចង់​ប្រាប់​ថា​ ក្រុម BLACKPINK ទទួល​បាន​ការ​ជោគ​ជ័យ​នៅ​លើ​តារាង​ចំណាត់​មួយ​ចំនួន​របស់ Billboard គឺដោយ​សារ​តែ​គុណភាព​ដ៏​ល្អ​នៃ​ចម្រៀង​ដែល​ត្រូវ​ការ​ពេល​ច្រើន​ធ្វើ​វា​ ហើយ​ក្រុម BTS បាន​ជោគ​ជ័យ​តាម​រយៈ​ការ​ទំនាក់​ទំនង​ជា​ប្រចាំ​ជាមួយ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​ពួក​គេ​ក្នុង​បណ្តាញ​សង្គម​អន​ឡាញ​ដើម្បី​ជំរុញ​ឱ្យ​ចម្រៀង​ទើប​ចេញ​ថ្មី​របស់​ពួក​គេ​បាន​តំណែង​នៅ​តារាង​ជា​ច្រើន​របស់​គេហ​ទំព័រ​នេះ​ឆាប់​រហ័ស​​។​

បុគ្គល​ម្នាក់​ដែល​បង្ហោះ​អត្ថ​បទ​នេះ​លើ​គេហ​ទំព័រ​បណ្តាញ​សង្គម​នៅ​កូរ៉េ​បាន​ប្រាប់​ថា​អ្នក​កាសែត​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​បន្ទាប់​ពី​បាន​សរសេរ​អត្ថបទ​មួយ​ចំនួន​ពី media play របស់​​ YG ផ្សាយ​តាម​ OSEN ជា​គេហ​ទំព័រ​ព័ត៌មាន​មួយ​ទៀត​ដែល​ YG Entertainment ចូល​ចិត្ត​៕

ប្រភព៖ koreaboo

(Number Of Views: 4,739 times)