ចម្រៀង​ទោល​របស់​ J-Hope សមាជិក​ក្រុម BTS​ រក​​ចំនួន​អ្នក​ចុច​ស្តាប់​បាន​ច្រើន​ដោយ​មិន​គួរឱ្យ​ជឿ!

J-Hope ចេញ​បទ​ទោល​កាល​​ពី​ឆ្នាំ​២០១៨ ជា​មួ​យ​​ mixtape ដំបូង​របស់​គេដែល​មាន​ឈ្មោះ​ថា “Hope World”។ ដំបូង​អាល់​ប៊ុម​របស់​ J-Hope ស្ថិត​ក្នុ​ងចំណាត់​ថ្នាក់​លេខ៦៣ ក្នុ​ងតារាង​​ Billboard 200 ហើយ​បន្ទាប់​មក​ក៏​ឡើង​តំណែង​ទៅកាន់​លេខ៣៨ ។ ​”Hope World” បាន​ធ្វើ​ឱ្យ​ J-Hope ក្លាយ​ទៅ​ជា​អ្នក​ចម្រៀង​ទោល​របស់​កូ​រ៉េ​ដែលអាច​​ជាប់​នៅក្នុ​ងតារាង​ចម្រៀង​​នោះ។

អាល់​ប៊ុម​​របស់​ J-Hope ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ ហើយ​ថ្មីៗ​នេះ​ គេ​បាន​ទាញ​ G-Dragon ទម្លាក់​ពី​តំណែង​ដោយ​ក្លាយ​ខ្លួនជា​អ្នក​ចម្រៀង​ទោល​របស់​កូ​រ៉េ​ដែល​មាន​អ្នក​ Follow ច្រើនជា​គេ​នៅ​ក្នុង​ Spotify ។

នៅ​ថ្ងៃ​ទី៧ ខែមេសា​ J-Hope រក​បាន​អ្នកចុច​ subscribe រហូត​ទៅ​ដល់​ ១.៣៤១.១១២ នាក់​ (ច្រើន​ជាងចំនួន​ subscribe របស់​ G-Dragon)។

អ្នក​គាំទ្រ​អប​អរ​សាទរ​ J-Hope ចំពោះ​​ការ​ជោគ​ជ័យ​មួយ​នេះ​ ហើយ​ពួកគេ​អន្ទះ​សា​​ចាំ​ស្តាប់ចម្រៀង​ទោ​ល​របស់​ J-Hope នៅ​ថ្ងៃ​ខាង​មុខ​ទៀត​៕

ប្រ​ភព៖  koreaboo

(Number Of Views: 2,835 times)