ប្រិយ​មិត្ត​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ទិដ្ឋ​ភាព​ក្រុម Black Pink ច្រៀង​រាំ​នៅអគារ​​ Times Square ដ៏​ល្បី​ក្នុង​លោកដែល​ឋិត​​ក្នុង​ទីក្រុង​ញូ​យ៉ក​។ យោង​តាម​ Los Angeles Times ឱ្យ​ដឹង​ថា គេហ​ទំព័រ​  YouTube នឹង​បន្ត​ផ្ទាល់​តាម​អន​ឡាញ​នូវ​ទិដ្ឋភាព​​ក្រុម Black Pink ច្រៀង​រាំនៅ​មហោស្រព​ ‘Coachella’ លើ​​ផ្ទាំង​អេក្រង់​លើ​អគារ​ Times Square ដោយ​ឥត​គិត​ថ្លៃ​។

ឆ្នាំ​នេះ មហោ​ស្រព​  ‘Coachella’ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី១២ ដល់ ១៤ និង​១៩ ដល់ ២១ ខែមេសា នៅ Empire Polo Club ក្នុង​ទីក្រុង​ Indio នៃរដ្ឋ California។ ក្រុម Black Pink បាន​គ្រោង​ទៅ​ច្រៀង​រាំ​នៅ​ទីនោះ​នៅ​ថ្ងៃទី១២។ ពួក​គេ​គឺជា​ក្រុម​ចម្រៀង​កូរ៉េ​ដំបូង​គេ​បាន​ទៅ​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​នេះ​។ កុំ​ភ្លេច​ណា​ប្រិយ​មិត្ត​ដែល​និយម​គាំទ្រ​ស្រី​ស្រស់​ទាំង​នេះ​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា!

ប្រភព៖ allkpop

(Number Of Views: 518 times)