២ ថ្ងៃ​មុន​នេះ​ គេ​បាន​ប្រទះ​ឃើញ​ ក្រុម BTS នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ Gimpo International Airport កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ “Love Yourself” នៅ​ទីក្រុង​បាង​កក​ ប្រទេស​ថៃ ហើយ​សមាជិក​ទាំង​អស់​បាន​បង្ហាញ​ខ្លួន​នៅ​ទីនោះ​ដោយ​បង្អួត​នូវរាង​ដ៏​សង្ហា​គួរ​ឱ្យ​​ទាក់​ទាញ​​ដូច​សព្វ​ដង​។​

គេ​សម្គាល់​ឃើញ​ថា​សមាជិក​នីមួយៗ​ក្នុង​ក្រុម​នេះ​បាន​ពាក់​ម៉ាស​ជាមួយ​នឹង​ម៉ូត​ពេញ​និយម​របស់​ពួក​គេ​នៅព្រលាន​យន្ត​ហោះ​។​ Jungkook មើល​ទៅ​សង្ហា​អស្ចារ្យជាមួយ​នឹង​ម៉ាស​លើ​មុខ​ និង​ឈុត​បែ​ប​សាមញ្ញ​របស់​កាត់​៖​

ហើយ​ Jimin មើល​ទៅ​ហាក់​ខ្មៅ​ទាំង​លើ​ទាំង​ក្រោម​ព្រម​ទាំង​ពាក់​ម៉ាស​ និង​វ៉ែន​តា​៖

ប៉ុន្តែ​ J-Hope ប្រើ​ពណ៌​ស្រស់​ដើម្បី​បង្កើន​ភាព​ទាក់​ទាញ​ដល់​ម៉ូត​នៅ​ព្រលាន​របស់​គាត់​៖

ខណៈ Suga តែង​តែ​បង្អួត​មួក​របស់​គាត់​ក្នុង​​រាល់​ឈុត​របស់​ Suga៖

ហើយ V មើល​ទៅ​ប្រើ​ម៉ូត​ពេញ​និយម​ដូច​សព្វ​ដង​ជាមួយ​នឹង​ម៉ាស​ដែល​សម​នឹង​មុខ ​លើក​សម្រស់​គាត់​ឡើង​សង្ហា​៖

ចំណែក RM បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ក្រសែ​ភ្នែក​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​ដែល​មិន​អាច​លាក់​នៅ​ខាង​ក្រោយ​ម៉ាស​បាន​៖

ប៉ុន្តែ​អ្វី​ដែល​ពិសេស​ដែ​ល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ Jin ដែល​មិន​បាន​ពាក់​ម៉ាស​ទាល់​តែ​សោះ​។

គាត់​បាន​បង្ហាញ​ខ្លួន​ដោយ​គ្រាន់​តែ​ពាក់មួក​​ និង​មុខ​ទទេ​​ ហើយ​ស្បែក​របស់​គាត់​មើល​ទៅ​ពិតជាស្អាត​​ភ្លឺ​ថ្លា​។​

Jin បាន​បង្ហាញ​នូវ​លក្ខណៈល្អ​គ្រប់​ជ្រុង​នៃ​ដង​ខ្លួន​ និង​រាង​ដ៏សង្ហា​​គួរ​ឱ្យ​ទាក់​ទាញ​របស់​គាត់​ដើម្បី​រំលឹក​អ្នក​គាំទ្រ​ទាំង​​អស់​ឱ្យ​ចង់​ចាំ​ថា​គាត់​គឺ​ បុរស​សង្ហា​ជាង​គេ​ក្នុង​លោក​។ តោះ​ប្រិយ​មិត្ត​ទៅមើល​រូប​ថត​ប៉ុន្មាន​សន្លឹក​របស់​បុរស​សង្ហា​ជា​ង​គេ​ក្នុង​លោក​នៅ​ខាង​ក្រោម​៖

ប្រភព៖ koreaboo

(Number Of Views: 3,062 times)