អ្នក​គាំទ្រ​របស់​ BTS សូម​ទោស​ចំពោះ​ការចោទ​ប្រកាន់​វិធី​ផ្សព្វ​ផ្សាយចម្រៀង​ថ្មី​​របស់​ Black Pink ក្នុ​ង Spotify។ កាល​ពី​ថ្ងៃ​ទី៦ ខែមេសា​ មាន​អ្នក​លេង​អ៊ីន​ធឺ​ណេត​ម្នាក់​បង្ហោះ​ថា​ Black Pink ប្រើ​ប្រាស់​ ad ផ្សព្វ​ផ្សាយ​នៅក្នុង​ Spotify ដើម្បី​រក​ចំនួន​អ្នក​ចុច​មើល​វីដេអូចម្រៀង​របស់​ពួកគេ​។​ យោង​អ្នក​គាំទ្រ​របស់​ BTS ដែល​សារ​ភាព​ថា​ គេ​គឺ​ជា​អ្នកបង្ហោះ​​ថា បទ “Kiss This Love” របស់​ Black Pink ត្រូវ​បានដាក់​ដំណើរ​ការ​ក្នុង “Unskippable” (ជា​ប្រ​ព័ន្ធ​មួយ​ដែល​​ធ្វើ​ឱ្យ​អ្នក​មើល​មិន​អាច​ចុច​រំលង​បាន​) មុន​ពេល​អ្នក​ស្តាប់​អាច​ចុច​ស្តាប់​បទរបស់​ BTS បាន​ ហើយ​ការ​ធ្វើ​បែប​នេះ​គឺ​ជា​វិធី​បង្ខំ​ឱ្យ​​ស្តាប់​បទ “Kiss This Love” ដោយ​ប្រ​យោល​ដើម្បី​ឱ្យ​ចំ​នួន​អ្នក​មើល​កើន​ឡើង​ខ្ពស់​។

នៅ​ពេល​នោះ អ្នក​គាំទ្រ​របស់​ BTS ម្នាក់​នោះ​ ចោទថា Black Pink បាន​លួច​ប្រើ​ប្រាស់​អាខោន​មួយ​ទៀត​ដើម្បីបញ្ចូល​ “unskippable” ដោយ​​ screenshots រួច​យក​ទៅ​បង្ហោះ​​។ អ្នក​ដែល​ជឿលើ​រឿង​នេះ នាំគ្នា​ខឹង ហើយ​ចូល​ទៅថា​ឱ្យ​​ Black Pink ក្នុ​ងការ​បង្ហោះ​នោះ​៖

ខ្ញុំ​ឮ​វា​ពី​មិត្ត​ តើ​ជា​ការ​ពិត​ឬអត់​? ខ្ញុំ​ឮ​ថា​ Yang Hyun Suk តែង​តែ​ប្រើ​វិធីនេះ​ដើម្បី​បង្កើន​ចំនួន​អ្នក​មើល​​! ហា យ៉ាប់​មែន​”

OMG អ្នក​ចង់​ស្តាប់​បទរបស់​ BTS ប៉ុន្តែ​បែរ​ជា​ត្រូវ​បង្ខំ​ឱ្យ​ស្តាប់​បទរបស់​ Black Pink មុន? LOL

ប៉ុន្តែ​នៅ​ថ្ងៃ​ទី៧ ខែមេសា​​ Spotify ចេញ​មុខ​មក​បញ្ជាក់​ថា​ Ads ផ្សាព្វ​ផ្សាយ​​ទាំង​អស់​នោះ​មិនអាច​ធ្វើ​ឱ្យ​កើន​ឡើង​ចំនួន​អ្នក​ចុច​មើល​ទេ​​។

នៅ​ពេល​ការ​ពិត​ត្រូវ​បានលាត​ត្រ​ដាង​​ អ្នក​គាំទ្រ​របស់​ BTS ដែល​ជាអ្នក​ចែក​ចាយ​ព័ត៌​មាន​របស់​ Black Pink បាន​ចេញ​មុខ​មក​សរសេរ​សំបុត្រ​សូមទោស​៖

“ជា​ដំបូង​ ខ្ញុំ​គ្មានពាក្យ​អី​និយាយ​ក្រៅ​ពីពាក្យ​សូមទោសទេ​។ ខ្ញុំ​បាន​បង្ហោះ​រឿង​មិន​ពិត​ពី Spotify កា​ល​ពី​យប់​មិញ​​ ហើយ​មានមនុស្ស​ច្រើន​ជា​ងការ​ដែល​ខ្ញុំ​គិត​បានយល់​ច្រឡំចំពោះ​រឿង​នេះ​។ ខ្ញុំដឹង​ថា​វា​មិន​មែន​ជា​រឿង​មិនពិត​ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែចង់​​បញ្ចេញ​មតិ​ខ្លះ​ ហើយ​ក៏​មិន​ចង់​បង្ក​បញ្ហា​ដែរ​។ ខ្ញុំ​ទើប​តែ​ដឹង​នៅ​ពេល​ក្រោយ​ថា​ Screenshot ​ដែល​ខ្ញុំ​យក​ទៅបង្ហោះ (រូប​ភាព​ ads របស់​ BlackPink មុនពេល​ដល់​ចម្រៀង​របស់​ BTS) គឺ​ជា​រូប​ភាព​កាត់​ត​តែប៉ុណ្ណោះ។ ខ្ញុំមិនបាន​ឆែក​មើល​ឱ្យ​ច្បាស់​មុននឹង​បង្ហោះ​​​ ហើយ​ព្រោះទង្វើ​គ្មាន​ការ​ពិចារ​ណា​របស់​ខ្ញុំ​ ទើប​​ធ្វើ​ឱ្យ​សមាជិក​ក្រុម BlackPink ក៏​ដូច​ជាអ្នកគាំទ្រ​របស់​ពួក​គេ​បាន​ទទួល​រង​នូវ​ការ​រិះ​គន់​យ៉ា​ង​ខ្លាំង​ពី​សំណាក់​មហាជន​។ ខ្ញុំ​សូម​ទោស​ ខ្ញុំគ្មាន​ចេត​នា​ចង់​ចោទ​ប្រ​កាន់​ដល់​ Black Pink និង​អ្នកគាំទ្ររបស់​ពួ​កគេ​ទេ​”។

បន្ទាប់​ពី​ការ​ពិត​ត្រូវ​បាន​លាត​ត្រ​ដាង​ Black Pink ចំ​នួន​អ្នក​ចុច​ស្តាប់​បទ​​ “Kiss This Love” នៅ​តែ​មាន​ចំនួន​អ្នក​ចុច​មើល​ច្រើន​ដដែល​។ តើ​អ្នក​គិត​យ៉ាង​ម៉េច​ចំពោះ​បញ្ហា​នេះ​?

ប្រ​ភព៖  allkpop

(Number Of Views: 2,122 times)