Black Pink ទទួលបាន​​ជោគ​ជ័យ​ខ្លាំង​ជា​មួយ​ចម្រៀងថ្មី “Kill This Love”។ BlackPink បាន​បញ្ចេញ​វីដេអូច​ម្រៀងបទ​ “Kill This Love” កាល​ពីថ្ងៃ​ទី៤ ខែមេសា​​ ហើយ​ត្រឹម​តែ​រយៈពេល​​ ២៤ម៉ោង​ប៉ុណ្ណោះ​ ចំនួន​អ្ន​ក​ចុចមើល​វីដអូចម្រៀង​នេះ​កើន​ឡើង​រហូត​ដល់​ ៤៩.៨៥២.៩៣០ លាន​ដង-ដែល​ធ្វើ​ឱ្យ​ Black Pink ក្លាយ​ជា​ក្រុម​ចម្រៀង​របស់​កូ​រ៉េដែល​​រក​ចំ​នួនអ្នក​មើល​បាន​ច្រើន​បែប​នេះ​ក្នុ​ង​ពេលត្រឹម​​ ២៤ម៉ោង​។

ត្រលប់​ទៅកាល​ពី​ខែមិថុនា ឆ្នាំ២០១៨ Black Pink បាន​កាន់​កាប់​តំណេង​ដែល​មាន​អ្នក​ចុចមើល​វីដេអូ​ចម្រៀ​ង​បទ DDU-DU DDU-DU” បាន​ច្រើន​រហូត​ដល់​ ៣៦.២ លាន​ដង​ ក្នុង​រយៈ​ ២៤ម៉ោង​ដែល​ទើប​តែ​បញ្ចេញ​។ ប៉ុន្តែ​ ២ខែ​ក្រោយ​មក​ កំណាត់​ត្រា​របស់​ Black Pink ត្រូវ​បានបំបែក​ដោយ​ក្រុម BTS ដែល​អាច​រក​ចំ​នួន​អ្នក​ចុច​មើល​រហូត​ដល់ទៅ ៤៥.៩ លានដង​ ក្នុងរយៈ​ពេល​ ២៤ ម៉ោង​ជា​មួយ​បទ “IDOL” ប៉ុន្តែ​ឥឡូវ​នេះ​ Black Pink បាន​ត្រលប់​ទៅ​កាន់​តំណែង​ចាស់​របស់​ខ្លួន​វិញ​ហើយ​៕

ប្រ​ភព៖  allkpop

(Number Of Views: 3,395 times)