តារា​ចម្រៀង​កូរ៉េ​នៅ​គ្រប់​ទីកន្លែង​ សូម្បី​នៅ​លើ​ក្រប​សៀវ​ភៅ​គំនូរ​ជីវចល​ទាំង​នេះ​ក៏​មាន​វត្ត​មាន​របស់​ពួក​គេ​ដែរ​។ នេះ​គឺជា​ក្រប​មួយ​នៃ​រឿងគំនូរ​ជីវ​ចល​ ‘Runaways’ បោះ​ពុម្ព​ផ្សាយ​ដោយ​ Marvel Comics ។ ប្រិយ​មិត្ត​មាន​ស្គាល់​តួ​អង្គ​ណាមួយក្នុង​ចំណោម​នុស្ស​ទាំង​អស់​លើ​ក្រប​សៀវ​ភៅ​រឿង​នេះ​ដែរ​ទេ​?

តួអង្គ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍​គឺ​ក្មេង​ស្រី​សក់​ពណ៌​ស្វាយ​នៅ​ជ្រុង​ខាង​ឆ្វេង​ និង​ក្មេង​ប្រុស​សក់​ពណ៌​ស្វាយ​ពាក់​វ៉ែន​តា​នៅ​ខាង​ស្តាំ​។

ពួក​គេ​មើល​ទៅ​ដូ​ច​ជា  Irene ក្រុម Red Velvet និង V ក្រុម​​ BTS ។ ស្តាយ​សក់ និង​សម្លៀក​បំពាក់​របស់​តួ​អង្គ​ទាំង​នេះ​ដូច​នឹង​តារា​ចម្រៀង​ទាំង​ពីរ​ដួង​នេះ​ខ្លាំង​ណាស់​។

អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​នឹង​ការ​ឃើញ​​ថ្មី​នេះ​៕

​ប្រភព៖ allkpop

(Number Of Views: 3,867 times)