ប្រ​ហែ​ល​ជា​វេលាម៉ោង​ ៣ ល្ងាច​​ថ្ងៃ​ទី៤ ខែមេសា​ ក្រុមប៉ូលិស​កម្ចាត់​គ្រឿង​ញៀន​ Gyeonggi Nambu Provincial Police Agency បាន​ធ្វើ​ការ​ចាប់​ខ្លួ​ន​ កញ្ញា​ Hwang (៣១ឆ្នាំ) ដែល​កំពុង​ព្យា​បាល​នៅ​មន្ទី​រពេទ្យ​ Seoul National University Bundang Hospital។

ការ​សួរ​ចម្លើយ​ត្រូវ​បាន​ធ្វើ​ឡើង​ប្រ​ហែលជា​ ៧ម៉ោង និង​៣០នាទី​ ហើយ​អំឡុង​ពេល​សួរ​ចម្លើយ​ Hwang សារ​ភាពថា​នាង​ពិត​ជា​បាន​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មែន​ និង​ប្រាប់​នាង​ក៏​ធ្លាប់​លួច​ចាក់​ថ្នាំ​ញៀន​កាល​ពី​មុនមក​ដែរ​។ Hwang ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ទៅគុក​​បន្ទាប់​ពី​សួរ​ចម្លើ​យ​រួច​។ ប៉ូលិស​​នឹង​បន្ត​​ស៊ើបរឿង​​ក្តី​របស់​ Hwang ដើម្បី​​វែក​មុខរក​​ជន​សង្ស័យ​ដែល​មាន​ចំណែក​ពាក់​ព័ន្ធ​​​ក្នុង​ការ​ចែក​ចាយ​គ្រឿង​ញៀន​ Philopon ចំនួន​ ០.៥ ក្រាម​ ដល់​ Hwang កាល​ពី​ខែកញ្ញា ឆ្នាំ​២០១៥៕

ប្រ​ភព៖  allkpop

(Number Of Views: 2,186 times)