អ្នក​គាំទ្រ​ជា​ច្រើន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ចង់​ឃើញ​ Jisoo ​ ក្រុម BLACKPINK សម្តែង​ជា​តួ​ស្រី​ម្នាក់​ដំបូង​ ហើយ​ពួក​គេ​ក៏បាន​រើស​តួ​ដំបូង​ឱ្យនាង​ហើយ​ដែរ​។​

ដោយនាង​មាន​ភាព​ទាក់​ទាញ​ទាំង​នៅ​លើ​ឆាក និង​ក្រៅ​ឆាក​ ការ​ប្តេជ្ញា​ខំធ្វើការ​ និង​សម្រស់​ស្រស់​ស្អាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ នាង​ស័ក្កិសម​ឱ្យ​គេ​រើស​តួ​ឱ្យ​នាង​សម្តែង​ក្នុង​ភាព​យន្ត​ភាគ​កូរ៉េ​ដ៏ល្បី​ណា​មួយ​។ ឥឡូវ​ អ្នក​គាំទ្រ​ជា​ច្រើន​កាន់​តែ​មាន​ចិត្ត​ឆេះ​ឆួលចង់​ឃើញ​នាង​សម្តែង​ជា​តួ​ស្រី​ដំបូង​។​

 

 

គ្រប់​គ្នា​ជឿ​ថា​ Jisoo នឹង​អាច​ក្លាយ​ជាតារា​សម្តែង​ស្រី​ដ៏ឆ្នើម​ម្នាក់​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ប្រាប់​ថា​ពួក​គេ​បាន​រក​ឃើញ​តួ​អង្គ​ដ៏ស័ក្តិសម​ដំបូង​សម្រាប់​នាង​ហើយ​ដែរ​!​ មិនយូរ​ប៉ុន្មាន​កន្លង​ទៅ បញ្ជី​ឈ្មោះ​ភាព​យន្ត​គំនូរ​ជីវចល​ដែល​គេ​គ្រោង​នឹង​ប្រែ​ក្លាយទៅ​ជាភាព​យន្ត​ភាគ​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ឃើញ​ជា​សាធារណៈ​។ ក្នុង​ចំណោម​ភាព​យន្ត​គំនូរ​ជីវ​ចល​ទាំង​នេះ​គឺ​ភាពយន្ត​គំនូរ​ជីវចល​ដ៏ល្បី​ល្បាញ​រឿង True Beauty or The Secret of Angel (여신강림)។​

ភាព​យន្ត​គំនូរ​ជីវចល​នេះ​និយាយ​ពី​រឿង​របស់ Lim Jugyeong ជា​អ្នក​ចូល​ចិត្ត​អាន​​សៀវ​ភៅ​រឿង​កុមារ​​ដ៏​អៀន​ប្រៀន​ម្នាក់​ដែល​រៀន​ពី​សិល្បៈ​នៃ​ការ​ផាត់​មុខ​ និង​ចង់​ឃើញ​ប្រ​ជា​ប្រិយ​ភាព​របស់​នាង​សាយ​ភាយ​។​ ប៉ុន្តែ​នាង​ក៏​ឆ្ងល់​ដែរ​ថា​នឹង​លាក់​អត្តសញ្ញាណ​របស់​ខ្លួន​បាន​យូរ​ប៉ុណ្ណា​! ហើយ​នេះ​គឺជា​តួ​ដែល​អ្នក​គាំទ្រ​គិត​ថា​ស័ក្តិសម​នឹង​ Jisoo បំផុត​។​

មិន​ត្រឹម​តែ​ជា​ការ​គិត​របស់​អ្នក​គាំទ្រ​ទេ ពួក​គេ​មើល​ទៅ​ស៊ី​គ្នា​ណាស់​…

ពួក​គេ​បានគិត​ថា​តួ​អង្គ​នេះ​សម​នឹង​នាង​ណាស់​ ពីព្រោះ​ទាំង Jugyeong និង​ Jisoo ត្រូវ​បាន​ស្គាល់​ថា​ជា​បុគ្គ​ល​ដែល​មាន​ភាព​រួស​រាយ​រាក់​ទាក់​ដូច​គ្នា​។​

អ្នក​គាំទ្រ​ក៏​ជឿជាក់​ថា​នេះ​គឺជា​តួ​អង្គ​ដែល​សម​នឹង​នាង​ ដ្បិត​ពួក​គេ​បាន​ស្នើ​សុំ​ឱ្យ​អ្នក​និពន្ធ​រឿង​នេះ​ពិចារណា​ជ្រើស​ Jisoo សម្រាប់​សម្តែង​ជា​តួ​អង្គ​នេះ​ និង​ចាប់​ផ្តើម​ចែក​រំលែក​តៗ​គ្នា​នូវ​ hashtag #JisooforTrueBeauty ទៅ​គ្រប់​ទិស​ទៅ​។

បើ​ទោះ​បី​ជា​គេ​មិន​ទាន់​ប្រកាស​ផ្លូវ​ការ​ពី​ការ​យក​ភាពយន្ត​គំនូរ​ជីវចល​នេះ​ទៅ​ថត​ជា​ភាព​យន្ត​ពិត​ក៏ដោយ​ ប្រហែល​ថ្ងៃ​ណា​មួយ​ យើង​នឹង​ឃើញ Jisoo សម្តែង​ជា​តួ​អង្គ​ក្នុង​រឿង​នេះ​ជា​មិនខាន​៕

ប្រភព៖ koreaboo

(Number Of Views: 1,236 times)