ការ​បង្ហោះ​រូប​ភាព​ដំបូង​ក្នុង​គណនី​អ៊ីន​ស្តាម​របស់​កញ្ញា CL ក្រោយ​ពី​ស្ងប់​ស្ងាត់​ជិត​ ១ ខែ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សង្ស័យ​ថា​វា​ជា​តម្រុយ​ពី​ការ​វិល​វិញ​របស់​នាង​។ រូបភាព​ទីមួយ​ត្រូវ​បាន​បង្ហោះ​កាល​ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩​ ដោយ​វា​គឺជា​រូប​មុខ​ជា​លក្ខណៈ​បញ្ឈ​រ​ពណ៌​ស​ខ្មៅ​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ​ដោយ​នាង​បាន​​គូ​រ​ចិញ្ចើម​សត្វ​ឆ្មា​ដែល​ជា​ស្តាយ​ពេញ​និយម​របស់​នាង​។​

View this post on Instagram

+camera massage+

A post shared by CL (@chaelincl) on

នាង​បាន​ដាក់​ចំណង​ជើង​ថា “+camera massage+”។ មាន​រឿង​ ២​ យ៉ាង​ដែល​យើង​អាច​បក​ស្រាយ​ពី​ចំណង​ជើង​នេះ​។ ទី១៖ វា​នឹង​ខ្លី និង​អាថ៌​កំបាំង​។

View this post on Instagram

+rune+

A post shared by CL (@chaelincl) on

ទី២៖ នឹង​មាន​ហត្ថលេខា​។ រូប​ភាពទី២ ត្រូវ​បាន​បង្ហោះ​កាល​ពីថ្ងៃទី២៨ ខែមីនា នាង​បានដាក់​ចំណង​ជើងថា “+rune+” ។ អ្នក​គាំទ្រ​ម្នាក់​បាន​បញ្ចេញ​មតិ​ថា “ខែ​មែន​ទេ​? មិថុនា​?” ដោយ​យល់​ឃើញ​ថា​វា​គឺទាក់​ទង​នឹង​ការ​វិល​វិញ​របស់ CL ដែល​គ្រប់​គ្នា​ទន្ទឹង​ចាំ​យ៉ាង​យូរ​។ យើង​ទាំង​អស់​គ្នា​កំពុង​រង់​ចាំ​ហើយ​។​

អ្នក​គាំទ្រ​ម្នាក់​ទៀត​ធុញ​នឹង​ល្បែង​ប៉ាន់​ស្មាន​នេះ​ និង​ចង់​បាន​ចម្លើយ​ពិត​ឥឡូវ​។ ចិត្ត​ពួក​គេ​មិន​អាច​ទ្រាំ​ចាំ​បាន​ទៀត​ទេ​។​

អ្នក​គាំទ្រ​ដទៃ​ទៀត​ថែម​ទាំង​បាន​សុំ​អង្វរ​ឱ្យ​នាង​ធ្វើ​អ្វី​មួយ​ដែល​ជា​ចំណង​ជើង​សាមញ្ញ​ក្នុង​ផ្នែក​នៃ​ការ​បញ្ចេញ​មតិ​ទាំង​នោះ​របស់​នាង​៖ ចាក​ចេញ​ពី​ក្រុម​ហ៊ុន​របស់​នាង​គឺ​ផលិតកម្ម YG Entertainment និង​ចេញ​ចម្រៀង​តាម​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត​ដោយ​សេរី​។

កាល​ពីដើម​សប្តាហ៍​នេះ ផលិតករ Brian Lee បាន​បង្ហោះ​ចម្រៀង​ខ្លី​របស់​ CL មួយ​ចំនួន​របស់​ CL ដោយ​ធ្វើ​ឱ្យ​អ្នក​ប្រើ​អ៊ីន​ធឺណេត​មួយ​ចំនួន​គិត​ថា​វា​ជា​គំរូ​ដើមនៃ​ចម្រៀង​ដ៏​ល្បី​​របស់​ DJ Snake និង​ Justin Bieber ដែល​មាន​ចំណ​ង​ជើងថា​ Let Me Love You។

ថ្មីៗនេះ CL ក៏​បាន​វិល​ទៅ​ប្រទេស​កូរ៉េ​វិញ​បន្ទាប់​បាន​ធ្វើ​កម្មវិធី​ដ៏អាថ៌កបាំង​មួយ​នៅ​ម៉ិច​ស៊ី​កូ ដែល​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ជ្រួញ​ចិញ្ចើម​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។ ទោះ​បី​វា​សំដៅ​ទៅ​អ្វី​ដោយ​នៅ​ការ​បង្ហោះ​សារ​បន្ថែម​របស់ CL លោក GZBz សង្ឃឹម​ថា​នាង​នឹង​វិល​មក​វិញ​ជាមួយ​នឹង​ចម្រៀង​ថ្មី​៕

ប្រភព៖ koreaboo

(Number Of Views: 165 times)