បទ​ចម្រៀង​វិល​វិញ​របស់​ក្រុម IZ*ONE ដែល​មាន​ចំណង​ជើងថា “Violeta” ដែល​បាន​គ្រោង​នឹង​ចេញ​នៅ​ថ្ងៃ​ទី១ ខែមេសា នេះ​ ប៉ុន្តែ​ស្រាប់​តែ​ឥឡូវ​បាន​បែក​ធ្លាយ​ដោយ​ចៃ​ដន្យ​ទៅ​ហើយ​ដោយ​សារ​ទូរទស្សន៍​ KBS ! ទូរទស្សន៍​នេះ​បាន​ចាក់​ចម្រៀង​នេះ​អំឡុង​ពេលវគ្គ​ចុង​ក្រោយ​នៃ​​កម្មវិធី “Return of Superman”។

មនុស្ស​ជា​ច្រើន​គិត​ថា​ទូរទស្សន៍ KBS បាន​ចាក់​បទ​នេះ​ដោយ​ចៃ​ដន្យ​ដោយ​ភ្លេច​ថា​អាល់​ប៊ុម​នេះ​នឹង​ត្រូវ​ចេញ​ឆាប់ៗ​នេះ​។ ទោះ​ជា​យ៉ាង​ណា អ្នក​ខ្លះ​បែរ​ជា​គិត​ថា​វា​គឺជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចម្រៀង​ប៉ុណ្ណោះ​ធ្វើ​ឡើង​ក្នុង​បំណង​ទាញ​ចំណាប់​អារម្មណ៍​សាធារណ​ជន​ឱ្យ​ចាំ​មើល​ការ​វិល​វិញ​របស់​ក្រុម​នេះ​បន្ថែម​ទៀត​។ អ្នក​គាំទ្រ​បាន​រម្លឹក​ពី​ពេល​មួយ​ដែល​ទូរទស្សន៍ KBS បាន​ធ្វើ​អញ្ចឹង​ដែរ​ចំពោះ​ចម្រៀង​របស់​ក្រុម​  NU’EST W។ ចុះ​ប្រិយ​មិត្ត​វិញ​យល់​ឃើញ​ថា​វា​គឹជា​ការ​បែក​ធ្លាយ​ចម្រៀង​ដោយ​ចៃ​ដន្យ​ ឬ​ក៏​វាជា​គម្រោង​ដែល​បាន​គ្រោង​ទុក​របស់​ទូរទស្សន៍​នេះ​?

ប្រភព៖ koreaboo

(Number Of Views: 223 times)