Black Pink បាន​ចេញ​វីដេអូ​ពញ្ញាក់​អារម្មណ៍​ខ្លី​របស់​ស្រី​ស្រស់  Lisa ។ ស្រី​ស្រស់​ទាំង​នេះ​នឹង​វិល​វិញ​ជាមួយ​នឹង​អាល់​ប៊ុម​តូច​ដែល​មាន​ចំណង​ជើង​ថា ‘Kill This Love’។ អាល់​ប៊ុម​តូច​នេះ​នឹង​មានចម្រៀង​​ ៥ បទ​ដូច​ជា​បទ “Kill This Love” បទ​  “Don’t Know What to Do” ក៏​ដូច​ជា​បទ “Kick It”, “Hope Not” និង​ remix ​បទ “DDU-DU DDU-DU” ដែរ។ ដូច​សព្វ​ដង​ បទ​ទាំង​នេះ​ត្រូវបាន​និពន្ធ​ និង​ផលិត​ដោយ​ Teddy។

វីដេអូ​ពញ្ញាក់​អារម្មណ៍​ខ្លី​របស់ Lisa មាន​ផ្ទៃ​ពណ៌​ក្រហម​ដែល​ស៊ី​គ្នា​នឹង​ទឹក​មុខដ៏​មុះ​មុត​​របស់នាង​។ តោះ​ប្រិយ​មិត្ត​ចុច​មើល​វីដេអូ​ខ្លី​នេះ​នៅ​ខាងលើ​៕

ប្រភព៖ allkpop

(Number Of Views: 297 times)