ភាសាមិនមែនជាឧបសគ្គសម្រាប់​ BTS ទេ​។ នៅ​ក្នុ​ងបទ​សម្ភាស​ជា​មួយ​ Entertainment Weekly ក្រុមចម្រៀង​បុរស​ BTS បាន​បង្ហាញ​ខ្លួន​ក្នុ​ងកម្ម​វិធី​ហើយ​អធិប្បាយ​ថា​ហេតុអីបាន​ជា​​ពួកគេមិន​ចូល​ចិត្ត​បញ្ចូល​ឃ្លាជា​ភាសា​អង់​គ្លេស​ក្នុង​ចម្រៀងរបស់​ខ្លួន​។ ជា​ការ​ឆ្លើយ​ត​ប​ទៅ​នឹង​សំណួរឱ្យ​ប្រៀប​ធៀបជា​មួយ​បទ “Despacito” (ចម្រៀង​អេស្ប៉ាញ ដែលល្បី​ខ្លាំង​ដល់​ថ្នាក់​ជាប់លេខ ១ ក្នុ​ងតារាង​ Billboard ដល់​ទៅ​ ១៦​សប្ដាហ៍​ជាប់​ៗ​គ្នា​) កំលោះ RM និយាយ​ថា “ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ប្រៀប​ធៀប​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការ​ដែល​​ពួក​យើង​ជា​ក្រុម​ចម្រៀងអាស៊ី វា​ប្រ​ហែល​ជា​​ពិបាក​ខ្លាំង​បើ​ចង់​បំបែក​កំ​ណត់ត្រា​ដូច​ពួក​គេ។ ពាន់​រង្វាន់​ A Hot 100 និង Grammy គឺ​ជា​គោល​ដៅ​របស់​ពួក​យើង​ ប៉ុន្ទែ​វា​គ្រាន់​តែ​ជា​គោល​ដៅ​តែ​ប៉ុណ្ណោះ​ ពួក​យើងមិន​ចង់​ផ្លាស់​ប្តូរ​និស្ស័យ​ និង​ជាតិ​កំណើត​របស់​ខ្លួន​ដើម្បី​ឱ្យ​ទទួល​តំណែង​លេខ ១​ នោះ​ទេ​”។

RM ប្រាប់​បន្ត​ថា “បើ​សិន​ភ្លាម​ៗ​យើង​ស្រាប់​តែ​ចេញ​ចម្រៀងជា​ភាសាអង់​គ្លេស​ ហើយ​ផ្លាស់​ប្តូរ​​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​បាន​ចូលចុះជា​មួយ​​មនុស្ស​ប៉ែក​អ៊ឺរ៉ុប​​ អញ្ចឹង​មាន​ន័យ​ថា​ យើង​មិន​មែន BTS ទេ​។ យើងសន្យា​ថា​នឹង​ខំ​ប្រឹង​ និង​ព្យា​យាម​កាន់​តែ​ខ្លាំង​ ប៉ុន្តែ​បើ​សិន​ជាពួក​យើងមិន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១​ ឬក៏​លេខ ៥ ទេ​​ វា​​ក៏​មិន​អី​ដែរ​”។

ប្រភព៖  allkpop

(Number Of Views: 711 times)