២០១៩ ជា​ឆ្នាំ​ដ៏​អំណោយ​ផល​សម្រាប់​វិស័យ​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ដោយ​សារ​មាន​ក្រុម​ចម្រៀងដ៏​អស្ចារ្យ​ជា​ច្រើន​​វិល​វិញ​ និង​ការ​​បង្ហាញ​ខ្លួនរបស់​តារា​ចម្រៀង​ទោល​ដំបូង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​។ ក្រៅ​ពី​នេះ ក្នុង​ខែ​មេសា ខាង​មុខ​នេះ​ក៏មាន​ក្រុម​ចម្រៀង​កូរ៉េ​ល្បីៗ​មួយ​ចំនួន​នឹង​វិល​វិញ​ ព្រម​ទាំង​វត្ត​មាន​របស់​តារា​ចម្រៀង​ទោល​ដំបូង​​​ដែលនឹង​ធ្វើ​ឱ្យ​គ្រប់​គ្នា​រីក​រាយ​ថែម​មួយ​កម្រិត​ទៀត​។ ខាង​ក្រោម​នេះ​ជា​ក្រុម​ចម្រៀង​នឹង​វិល​វិញ​ និង​ការ​បង្ហាញ​ខ្លួន​របស់​តារា​ចម្រៀង​ទោល​ដំបូង​​ដែល​គ្រប់​គ្នា​ទន្ទឹង​រង់​ចាំចង់​​ឃើញ​យ៉ាង​យូរ​​!

1) IZ*ONE

​ក្រុម​ IZ*ON បាន​បង្ហាញ​ខ្លួន​ដំបូង​​ជាមួយ​នឹង​បទ​ដ៏ល្បី “La Vie en Rose” ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​។  IZ*ONE  នឹង​វិល​ត្រឡប់​មក​ម្តង​ទៀត​ជាមួយ​នឹង​អាល់​ប៊ុម​ថ្មី​ក្នុង​ខែមេសា​។ ដោយ​ទទួល​បាន​ពាន​ដល់​ទៅជាង​ ៥ ជា​ “ក្រុម​ចម្រៀង​ថ្មី​ឆ្នើម​ប្រចាំ​ឆ្នាំ​” រួច​ទៅ​ហើយ​ គ្រប់​គ្នា​រំភើប​ខ្លាំង​ចង់​ឃើញ IZ*ONE ទទួល​បាន​ជោគ​ជ័យ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ​!​

2) EXO CHEN

 Kim Jongdae នឹង​បង្ហាញ​ខ្លួន​ដំបូង​នៅ​ថ្ងៃទី១ ខែមេសា ជាមួយ​នឹង​អាល់​ប៊ុម​តូច​របស់​គាត់​។ គ្រប់​គ្នា​អន្ទះសា​ចង់ស្តាប់​អធិរាជ​សម្លេង​ឡើង​ឆាក​ដោយ​ផ្ទាល់​ និង​ចង់​ដឹង​ថា​តារា​រូប​នេះ​ពាំ​នាំ​យក​ចម្រៀង​បែប​ណា​ទៅ​កម្សាន្ត​​អារម្មណ៍​ទស្សនិក​ជន​។ ថ្មីៗ Chen ទើប​បាន​បើក​ដំណើរ​ការ​គណនី​យូធូប​ផ្ទាល់​ខ្លួន​របស់​គាត់​ ហើយ​បើ​ប្រិយ​មិត្ត​មិន​ទាន់​បាន​ចុច​ subscribe គាត់​នៅ​ឡើយ​ អាច​ទៅ​ធ្វើ​ភ្លាម​បាន​!

3) BTS

នេះ​គឺជា​ក្រុម​ដែល​មនុស្ស​ជា​ច្រើន​ទន្ទឹង​រង់​ចាំ​ចង់​ឃើញ​វិល​វិញ​ខ្លាំង​ជាង​គេ​​ក្នុង​ចំណោម​ក្រុម​ដែល​នឹង​វិល​វិញ​ផ្សេង​ទៀត​ ព្រោះ​ការ​បញ្ជា​ទិញ​មុន​នូវ​អាល់​ប៊ុម​ចុង​ក្រោយ​របស់​ពួក​គេ​ដែល​មាន​ចំណង​ជើងថា ‘Map of the Soul: Persona’ កើន​លើស​ ២,៦ លាន​កូពី​ហើយ​។ ក្រុម​ BTS បាន​ធ្វើ​ឱ្យមនុស្ស​ទូទាំង​ពិភព​លោក​ភ្ញាក់​ផ្អើល​ ហើយ​គ្រប់​​គ្នា​អន្ទះសា​ចង់​ដឹង​កំលោះៗ​ទាំង​នេះ​នឹង​ពាំ​នាំ​យក​មក​ជាមួយ​នូវ​ចម្រៀង​បែប​ណាក្នុង​អាល់​ប៊ុម​ចេញ​នៅ​ថ្ងៃទី១២ ខែមេសា ​ដើម្បី​បំពេរ​​អារម្មណ៍​ក្រុម​អ្នក​គាំទ្រ​ទាំង​អស់​! គ្រប់​គ្នា​រំពឹង​ថា​ក្រុម​នេះ​នឹង​នាំ​យក​មក​ជាមួយ​នូវ​ចម្រៀង​ដ៏ល្អ​ឯក​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​ទើប​គ្រប់​គ្នា​រំភើប​ខ្លាំង​ពី​ការ​វិល​វិញ​របស់​ក្រុម​នេះ​។​

4) BLACK PINK

អ្នក​គាំទ្រ​របស់​ក្រុម​នេះ​មិន​ដែល​ណាយ​នឹង​ស្រី​ស្រស់​ទាំង​នេះឡើយ​ បើ​ទោះ​ជា​ពួក​គេ​ទន្ទឹង​ចាំ​ក្រុម​នេះ​យ៉ាង​យូរ​ក៏​ដោយ​។ បើ​គិត​ទៅ​ជិត​រយៈ​ពេល ១០ ខែ​ចាប់​តាំង​ពី​ក្រុម Black Pink បាន​វិល​វិញ​ជាមួយ​នឹង​បទ “Ddu-Du Ddu-Du” ហើយ​អ្នក​គាំទ្រ​ទាំង​អស់​កំពុង​រំភើប​នឹង​ការ​ចេញ​បទ “Kill this love” នៅ​ថ្ងៃ​សុក្រ សប្តាហ៍​ក្រោយ​របស់​​ពួក​គេ​។ គ្រាន់​តែ​ឃើញ​រូប​ភាព​ឃោស​នា​មួយ​ចំនួន​របស់​ក្រុម​នេះ​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​អង្គុយ​មិន​ស្ងៀម​ និង​រំភើប​ចង់​ដឹង​ថា​ពួក​គេ​មាន​អ្វី​យក​មក​បំពេរ​អារម្មណ៍​អ្នក​គាំទ្រ​នា​ពេល​ខាង​មុខ​នេះ​! ក្រុម Black Pink ប្រាកដ​ជា​នឹង​ធ្វើ​ឱ្យ​កក្រើក​ក្នងឆ្នាំ​នេះ​ផង​ដែរ​!

5) TWICE

ជា​ក្រុម​ដែល​មិន​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​អាក់​អន់​ស្រពន់​ចិត្ត​។ គ្រប់​គ្នា​ក៏​កំពុង​អន្ទឹង​រង់​ចាំ​​ក្រុម TWICE វិល​វិញ​ដែរ​! បើ​ទោះ​ជា​មិន​ទាន់​មាន​នរណា​ប្រាប់​ពី​ថ្ងៃ​វិល​វិញ​របស់​ពួក​គេ​នៅ​ឡើយ​ មាន​ការ​លើក​ឡើង​ថា​ពួកគេ​អាច​នឹង​វិល​វិញ​ក្នុង​ខែមេសា នេះ​ ហើយ​អ្នកគាំទ្រ​នៅ​គ្រប់​ទីកន្លែង​កំពុង​ត្រៀម​ខ្លួន​ចាំ​ស្វាមគន៍​ស្រីស្រស់​ទាំង​នេះ​! គ្រប់​គ្នា​អន្ទះសា​ចង់​ឃើញ​ស្រី​ស្រស់​ទាំង ៩ រូប​នេះ​ច្រៀង​រាំ​ចម្រៀង Pop ​ដ៏​អស្ចារ្យ​ថ្មី​ទៀត​!

6) WINNER

ក្រុម​ចម្រៀង​មួយ​ទៀត​ដែល​មិន​ទាន់​បាន​បញ្ជាក់​ពី​ការ​វិល​វិញ​ច្បាស់​គឺ​ក្រុម WINNER ដែល​អ្នក​គាំទ្រ​ជា​ច្រើន​រំភើប​ចង់​ឃើញ​ខ្លាំង​ដែរ​។ ដោយ​សារ​ជោគ​ជ័យ​របស់ “Millions” និង​ចម្រៀង​ផ្ទាល់​ខ្លួន​របស់ Mino ដែល​មាន​ចំណង​ជើងថា “Fiancé” អ្នក​គាំទ្រ​របស់​ពួក​គេ​ទាំង​អស់​អន្ទះសារ​ចង់​ដឹង​ថា​ក្រុមនេះ​នឹង​នាំ​យក​មក​ជាមួយ​នូវ​ចម្រៀង​បែប​ណា​នៅ​ពេល​ខាង​មុខ​នេះ​។ រាល់​ចម្រៀង​ដែល​ពួក​គេ​ផលិត​មាន​សម្លេង​ពិសេស​​ប្លែក​ខុស​គេ​ តែ​នាំ​ឱ្យ​ចិត្ត​រីករាយ​។ គ្រប់​គ្នា​ក៏​រង់​ចាំ​ទាំង​រំជើប​រំជួល​ចំពោះ​ការ​ចេញ​ចម្រៀង​ថ្មី​បន្ទាប់​របស់​ពួក​គេ​!

ប្រភព៖ allkpop

(Number Of Views: 1,031 times)