Jennie ក្រុម BLACKPINK បាន​បង្ហាញ​ខ្លួន​លើក​ទីពីរ​លើ​ក្រប​ទស្សនា​វដ្តី DAZED ក្រោយ​ពីបាត់​មុខ​រយៈ​ពេល ២ ឆ្នាំ​។​

គួរ​រំលឹក​ផង​ដែរ​ ក្នុង​ឆ្នាំ​២០១៧ តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​បង្ហាញ​ខ្លួនក្នុង​អត្ថ​បទ​ចុះ​ផ្សាយ​សម្រាប់​ខែ​មេសា​ របស់​​ទស្សនា​វដ្តី DAZED។ កាល​នោះ​ នាង​មើល​ទៅ​គួរ​ឱ្យ​ទាក់​ទាញ​ខ្លាំង​ដោយ​ស្លៀ​ក​រ៉ូប​បញ្ចេញ​សាច់​ស្មា​ម្ខាង​លម្អ​សម្រស់​បន្ថែម​ដោយ​ពាក់​ក្រវិល​មួយ​គូ​យ៉ាង​ស្រស់​ស្អាត​ ហើយ​សក់​របស់​នាង​មាន​សភាព​រញ៉េ​រញ៉ៃ​ស័ក្តិ​សម​ជា​យុវ​​វ័យ​។

Jennie ក៏បាន​បង្ហាញ​ខ្លួន​ក្នុង​ទស្សនា​វដ្តី​នេះ​ដោយ​គ្រង​ឈុត​ពណ៌​ខ្មៅ​ និង​ពាក់​ស្បែក​ជើង​កវែង​មួយ​គូ​។

សម្លៀក​បំពាក់​ដែល​នាង​​ស្លៀក​ពាក់មាន​ភាព​ទាក់​ទាញ​ទាន់​សម័យ​ តែ​ក៏​មើល​ទៅ​សាមញ្ញ​ដែរ​។

ពីរ​ឆ្នាំ​មិន​យូរ​ប៉ុន្មាន​ទេ​ ឥឡូវ​នាង​បង្ហាញ​ខ្លួន​ក្នុង​ទស្សនា​វដ្តី​ DAZED ក្នុង​អត្ថ​បទ​ចេញ​ផ្សាយ​នៅ​មេសា​ ឆ្នាំ​២០១៩​ទៀត​ហើយ​។ ក្នុង​ក្រប​ទស្សនា​វដ្តី​ពណ៌ស​ខ្មៅ​នេះ Jennie បាន​ស្លៀក​ពាក់​ឈុតមើល​ទៅ​ទាំង​​បែប​បុរាណ និង​ទាន់​សម័យ​។ ក្នុ​ងឆ្នាំ​២០១៨ Jennie បាន​ថត​ស្ប៉ត​ឱ្យ​យីហោ​ Chanel Korea ដូច្នេះ​វា​មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ​ដែល​នាង​លម្អ​ខោ​អាវ​ដោយ​ខ្សែ​ក្រវាត់​ម៉ាក Chanel ។

Jennie ក៏​បាន​ពាក់​ខ្សែក្រវ៉ាត់​ម៉ាក​ Chanel នៅ​ក្នុងក្រប​នេះ​ដែរ​ ដោយ​ស្បៃមុខ​ សម្លៀក​បំពាក់​ និង​ស្រោម​ដៃ​របស់​នាង​ប្រែ​រូប​នាង​ឱ្យ​មើល​ទៅ​ដូច​ជានារី​​ជន​ជាតិ​បារាំង​ដ៏​គួរ​ឱ្យ​ចង់​លង់ម្នាក់​អញ្ចឹង​​។

សរុប​មក រូប​រាង​របស់ Jennie ក្នុង​ក្រប​ទស្សនា​វដ្តី​ឆ្នាំ​២០១៩​ នេះ​មើល​ទៅ​មាន​ភាព​ពេញ​វ័យ និង​ប្រែ​ប្រួល​ជាង​រូប​រាង​របស់​នាង​ក្នុង​ឆ្នាំ​២០១៧​។ សូម្បីតែ​រូប​ថត​ ថត​ក្រៅ​ឆាក​នេះ​ក៏​នាង​មើល​ទៅ​ដូច​រាជិនី​ដែរ​!

ប្រភព៖ koreaboo

(Number Of Views: 538 times)