គ្រប់​គ្នា​កំពុង​មាន​ការ​សង្ស័យ​ថា​ប្រ​ហែលជា​មាន​រឿង​មិន​ល្អ​កើត​ឡើង​ចំ​ពោះ​ លោក Oh Hyuk Jin អ្នកការសែត​ម្នាក់​ដែល​ក្លាហាន​ហ៊ាន​តាម​ស៊ើប​ និង​ជីក​កកាយ​រឿង​អាស្រូវ​របស់​ក្លឹប​ Burning Sun។ មាន​ព័ត៌​មាន​រាយ​ការណ៍​ថា​ អាខោន​អ៊ីន​ស្តា​ក្រាម​ររបស់​ Oh Hyuk Jin ត្រូវ​បាន​បិទ​ដោយ​គ្មានមូល​ហេតុ​បន្ទាប់​ពី​គេ​ធ្លាប់​បាន​បង្ហោះ​សារ​បង្ហើប​ប្រាប់​ថា គេ​បាន​រក​ឃើញ​រឿង​អាថ៌​កំ​បាំង​របស់​ក្លឹប​ Burning Sun ហើយ​គេ​នឹង​ចេញ​ផ្សាយព័ត៌​មាន​នោះ​នៅ​ក្នុង​ពេល​​ពីរ​បី​ថ្ងៃ​ទៀត​។

អ្នក​លេង​អ៊ីនធឺណេត​ចាប់​ផ្តើម​ព្រួយ​បារម្ភពី​សុវត្ថិ​ភាព​របស់​គេ​ ដូច​ដែលគេ​​ធ្លាប់​បានបង្ហោះឃ្លា​ក្នុង​អ៊ីន​ស្តា​ក្រាម​ថា “[he will not] be framed of suicide or be killed”។

គ្រប់​គ្នាក៏​ជឿ​ជាក់​ថា​ រាល់​អ្នក​ការសែតទាំង​អស់​​​ដែល​ជីក​កកាយរឿង​ក្តី​នេះ​នឹង​ទទួល​រង​ការ​គំរាម​កំហែង​ ដូច​ជា​លោក Noh Seung Il (ម្នាក់​ក្នុង​ចំ​ណោម​អ្នក​ការសែត​ទាំង​អស់​នោះ)​ ត្រូវ​បាន​គេ​លួច​បំ​ផ្ទុះ​ផ្ទះ​របស់​គាត់​។ គាត់​គឺ​ជា​អ្នក​ដែល​ល​ធ្លាប់​តាម​ស៊ើប​រឿងអា​ស្រូវ​របស់​ Choi Soon Sil នឹង​ជា​អ្នក​ដែ​ល​បាន​ជួយ​គាស់​​កការ​រឿង​ខុស​ច្បាប់​ក្នុង​ក្លឹប​ Burning Sun។

ប្រ​ភព៖  allkpop

(Number Of Views: 1,957 times)