Seungri ផ្តល់​ដំណឹងពី​​គម្រោង​​ចូល​បំពេញ​កាតព្វកិច្ច​យោធា​។  មុនពេលបញ្ចបកុង​ត្រា​របស់​គេ​ជា​មួយ​ផលិតកម្ម YG Entertainment ខាង​ផលិតកម្ម​ធ្លាប់​ចេញ​សេចក្តី​ប្រ​កាស​ថា Seungri នឹង​ចេញ​ទៅ​បំពេញ​កាតព្វកិច្ច​យោធា​នៅ​ថ្ងៃ​ទី២៥ ខែមិនា​។ បន្ទាប់​ក្រោយ​មក​ មេបញ្ជាការ​យោធា​បាន​ប្រាប់​ថា ការ​បំពេញកាតព្វ​កិច្ច​យោធា​របស់​ Seungri នឹង​ដំណើរ​ការតាម​គម្រោង​ លុះ​ត្រា​តែ​ដីកាចាប់ខ្លួនត្រូវ​បាន​បញ្ចេញ​ ឬក៏គេ​​ត្រូវ​ឃុំ​ខ្លួន​ក្នុង​គុក​មុន​ពេល​ថ្ងៃ​ចូល​បម្រើ​យោធា​។ ប្រ​សិន​បើ​ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​រហូតដល់​ថ្ងៃ​កំណត់​ចូល​ធ្វើ​ទាហាន​របស់​គេ​ ខាង​ប៉ូលិស​អាច​ស្នើសុំ​ឃាត់​គេ​ទុក​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​។

ការ​សួរ​ចម្លើយ​លើក​ទីពីររបស់​ Seungri បាន​ធ្វើ​ឡើង​កាល​ពី​ម្សិល​មិញ (ថ្ងៃ​ទី១៤ ខែមិនា)​ បន្ទាប់​ពី​គេ​​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុ​ងស្នង​ការ​ប៉ូលិស​លើក​ដំបូង​​កាល​ពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ​ ដោយ​ត្រូវ​ចោទ​ប្ដឹង​ពី​បទរំ​លោ​ភបំពាន​លើ​ច្បាប់​ពេស្យាចារ។

បន្ទាប់​ពី​ការ​សួរ​ចម្លើយ​បាន​បញ្ចប់​ Seungri ប្រ​ឈម​មុខ​ជា​មួយ​អ្នក​ការ​សែត​នៅ​មុខ​ស្នង​ការ​ប៉ូលិសក្នុង​ទី​ក្រុង​សេអ៊ូល​ ហើយ​គេ​និយាយ​ថា “ខ្ញុំ​ទើប​តែ​បញ្ចប់​ការផ្ដល់​ចម្លើយ​នៅ​​ថ្ងៃ​នេះ​ ហើយ​ប្រ​សិន​បើ​អាច​ទៅរួច​ ខ្ញុំ​គ្រោង​នឹង​ពន្យា​រពេល​ចូល​បម្រើ​យោធា​។ ខ្ញុំ​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់​អង្គភាព​យោធា​នៅ​ថ្ងៃ​នេះ​ ប្រ​សិន​បើ​ពួក​គេ​ទទួល​យល់​ព្រម​ ខ្ញុំ​នឹង​ពន្យារ​ពេល​នៃថ្ងៃ​ចូល​ធ្វើ​ទាហា​ដើម្បី​ឱ្យ​ប៉ូលិស​បន្ត​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​រួច​រាល់​”។ Seungri មិន​បាន​ឆ្លើយតប​សំនួរ​អី​ទាំង​អស់​ពី​អ្នក​ការ​សែត​៕

ប្រ​ភព៖  allkpop

(Number Of Views: 524 times)