អ្នក​ទាំង​ពីរ​បាន​រៀប​រាប់​ថា​ពួក​គេ​បាន​សម្រេច​ចិត្ត​លុប​ចោល​គ្រោង​ផ្សព្វ​ផ្សាយ​ចម្រៀង​សម្រាប់​ការ​វិល​វិញ​ព្រោះតែ​បញ្ហា​សុខ​ភាព និង​រឿង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​។ ពួក​គេ​នឹង​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​វិញ​បន្ទាប់​​ពីចេញ​​អាល់​ប៊ុម​​ “Show Me”។

ទោះ​បី​ជា​ខាង​ផលិតកម្ម​មិន​បាន​ចេញ​ព័ត៌មាន​លម្អិត​ជាក់​លាក់​ពី​មូល​ហេតុ​អវត្ត​មាន​របស់ Daisy និង​ Taeha អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​ផ្តើម​សង្ស័យ​​ថា​ MLD កំពុង​ដាក់​ពិន័យយ​ Daisy ដោយ​សារ​រឿង​អាស្រូវ​ស្នេហាថ្មី​នេះ​​របស់​នាង​ជាមួយ​នឹង​ Yunhyeong ក្រុម iKON ។

កាល​ពី​ខែ​មុន​ សេចក្តី​រាយការណ៍​សារ​ព័ត៌មាន​បាន​អះ​អាង​ថា Daisy មាន​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ​នឹង​ Yunhyeong រយៈ​ពេល ៣ ទៅ ៤ ឆ្នាំ​ហើយ​។ MLD បាន​បញ្ជាក់​ប្រាប់​សារ​ព័ត៌មាន​ថា​វា​ជា​រឿង​ពិត​ ខណៈ​ផលិតកម្ម YG ច្រាន​ចោល​រឿង​នេះ​ដោយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​វ៉ល់​អស់​ដោយ​មិន​ដឹង​ផលិតកម្ម​មួយ​ណា​ប្រាប់​ការ​ពិត​។

ដោយ​សារ​តែ Daisy មាន​បម្រាម​ស្នេហា​ក្នុង​កុង​ត្រា​របស់​នាង​ អ្នក​គាំទ្រ​ទាំង​អស់​សង្ស័យ​ថា​ភ្នាក់​ងារ​របស់​នាង​បាន​ដាក់​ពិនិយ្យ​នាង​ចំពោះ​ទង្វើ​បំពាន​លក្ខខណ្ឌ​នេះ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម MOMOLAND  នឹង​វិល​វិញ​មាន​សមាជិក​តែ ៧ នាក់​ប៉ុណ្ណោះ​នៅ​ថ្ងៃទី២០ ខែមិនា ខាង​មុខ​នេះ​៕

ប្រភព៖ allkpop

(Number Of Views: 1,052 times)