ចាប់​តំាង​ពី Hawick Lau (劉愷威) និង​ Yang Mi‘s (楊冪) បាន​លែង​លះ​គ្នា​ដាច់​ស្រេច​ Yang Mi បាន​បន្ត​ថត​កុន​យ៉ាង​សកម្ម​ជាប់​រហូត​ ប៉ុន្តែ​ Hawick​ ហាក់​កាត់​បន្ថយ​​ការ​ងារ​មួយ​ចំនួន​ដើម្បី​ទៅ​ហុង​កុង​មើល​ថែ​កូន​ស្រី​របស់​គាត់​។ កាល​ពីមុន ជា​ទូទៅ Hawick បាន​នៅ​ហុង​កុង​ដើម្បី​ថត​រឿង​​ ដោយ​ឱ្យ​ម្តាយ​ និង​ឪពុក​របស់​គាត់ Lau Dan (劉丹) មើល​ថែ​កូន​។ ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ គេ​បាន​ឃើញ​តារា​ប្រុស​រូប​នេះ​ទៅ​យក​កូន​ស្រី​នៅ​សាលា​រៀន​ ហើយ​ពួក​គេ​មើល​ទៅ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ណាស់​។

បើ​ទោះ​ជា​ពួក​គេ​បាន​លែង​លះ​ហើយ​ក្តី ពួក​គេ​មាន​ទ្រព្យ​រួម​ជា​ច្រើន​ដែល​ពិបាក​ចែក​គ្នា​។ ពួក​គេ​ជា​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ដោយ​ Yang Mi មាន​ភាគ​ហ៊ុន​ ១ ភាគ​រយ​ច្រើន​ជាង​ Hawick ហើយ​ពួក​គេ​ក៏មាន​អចលន​ទ្រព្យរួម​តម្លៃ​ប្រមាណ​ ១០០ លានយ័ន​ដែរ​។

តាំង​ពី​ឆ្នាំ២០១២ ពួក​គេ​បាន​ទិញ​ផ្ទះ​ជា​ច្រើន​នៅ​ហុង​កុង​។ រាល់​ដង​ ពួក​គេ​បាន​ចំណាយ​ ១០ លាន និង​ជួន​កាល​ទិញ​ ៥ ​ផ្ទះ​ក្នុង​ពេល​តែ​ម្តង​។ រឿង​កាន់​តែ​ស្នុក​ស្មាញ​ទៅ​ទៀត​នោះ​Hawick ក៏​មាន​ចំណែកគ្រប់​គ្រង​​ក្នុង​ផលិតកម្ម​របស់  Yang Mi ដែរ​៕

ប្រភព៖ jaynestars

(Number Of Views: 374 times)