អ្នក​ចម្រៀ​ងដ៏​ល្បី​របស់​​ហុង​កុ​ង Joey Jung បញ្ចេញ​មតិ​ខ្លះ​ៗចំពោះ​រឿង​អាស្រូវ​ដែល​កើត​លើ​ Seungri។ នៅ​ថ្ងៃ​ទី១៣ ខែមិនា​ សារព័ត៌​មាន​នៃ​ប្រ​ទេស​ចិន​ឈ្មោះ Sina បាន​ធ្វើ​បទ​សម្ភាស​ជា​មួយ​កញ្ញា Joey Jung។ អំឡុងពេល​សម្ភាស តារា​ចម្រៀងស្រី​រូប​នេះ​បាន​បង្ហើបថា នាង​​​ធ្លាប់​មានគម្រោង​ចេញ​ចម្រៀង​រួម​ជា​មួ​ Seungri៖ “Seungri មមាញឹក​ខ្លាំង​មែន​ទែន​រយៈ​ពេល​ប៉ុន្មាន​ខែកន្លង​មក​នេះ​ ហើយ​វា​ពិត​ជា​គួរឱ្យ​សោកស្តាយ​ណាស់​”។

នាង​បន្តថា “សម្រាប់​ខ្ញុំ​ Seungri គឺ​ជា​អ្នក​ចម្រៀង​ដ៏​មាន​ទេពកោសល​​ម្នាក់​។ ខ្ញុំទន្ទឹងរង់ចាំការ​ស​ហការរបស់យើង​ ប៉ុន្តែ​រឿង​បែរ​​ជា​មិន​ដំណើរ​ការ​ដូច​យើង​គិត​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​”។

ខ្ញុំ​បាន​បញ្ចប់​ការ​ថតចម្រៀង​សម្រាប់​បទ​រួម​របស់​ពួកយើង​ហើយ​កាល​នោះ ហើយ​អ្វី​គ្រប់​យ៉ាង​នៅ​សល់​តែ​បន្តិច​ប៉ុណ្ណោះ​នឹង​រួច​រាល់​ ប៉ុន្តែ​ជាអកុសល​ Seungri បែរ​ជា​មិន​អាចចូល​រួម​ជា​មួយ​យើង​បាន​ទៀត​។ គេ​គ្រោង​នឹង​ចូលរួម​កនៅ​ថ្ងៃក្រោយ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​គ្រប់​យ៉ាង​ប្រហែល​មិន​អាច​ជា​ទៅ​រួច​ទៀតទេ​” Joey Jung និយាយ​។ ពេល​មាន​សំ​នួរ​សួរ​ថា តើ​នាង​មាន​ដឹងមុន​ឬក៏​អត់​ថា​ Seungri នឹង​ចាក​ចេញពី​សិល្បៈ​? ជា​ការ​ឆ្លើយ​តប នាង​ប្រាប់​ថា “ខ្ញុំ​មិន​បានដឹង​ទេ​ ហើយយ៉ាង​ណា​មិញ​ ផលិតកម្មរបស់​ Seungri ក៏​មិន​ចង់​ឱ្យ​ខ្ញុំ​និយាយ​ច្រើន​ជាង​នេះ​ដែរ​“៕

ប្រ​ភព៖​  allkpop

(Number Of Views: 540 times)