អ្នក​គាំទ្រ​កំពុង​រំភើប​​ចំពោះ​ការ​វិល​ត្រលប់​របស់​ Park Bom! អាល់​ប៊ុម​ថ្មី​ឈ្មោះ “Spring” របស់​ Park Bom ត្រូវ​បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី១៣ ខែមិនា​ ហើយ​គ្រាន់​តែ​ចេញ​បាន​មួយថ្ងៃសោះ​ ចម្រៀង​​ថ្មី​របស់​នាង​ក៏​ស្ថិត​ក្នុងចំ​ណាត់​ថ្នាក់​លេខ១ ក្នុ​ងតារា​ iTunes Charts ទាំង​ ១១ ប្រ​ទស​ជុំវិញ​ពិ​ភព​លោក ដែលក្នុ​ងនោះ​មាន​ដូច​ជា ឈីលី ទួរគី ព័រទុយហ្គាល់ វៀតណាម សិង្ហបុរី និងកម្ពុជាជាដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ចម្រៀង​ផ្សេង​ទៀត​នៅ​ក្នុង​អាល់​ប៊ុម​ដូ​ច​បទ “My Lover” និង​ “Enbarrassed” ក៏​ជាប់​លេខ​មិន​អន់​ដែរ​តាម​តារា​ងចម្រៀង​ក្នុង​បណ្តា​ប្រ​ទេស​ផ្សេងៗ។

“Sping” ជាប់​លេខ​ ១ ក្នុង​តារា​ចម្រៀង​ធំៗរបស់​កូរ៉េ​​​ ដែលវា​ជា​ភស្តុ​តាង​បញ្ជាក់​ពី​ប្រ​ជា​ប្រិយ​ភាព​របស់​នាង​ក្នុង​ប្រ​ទេស​កូ​រ៉េ​។ ទន្ទឹម​នឹង​នេះ​ Park Bom នឹង​ឡើង​ឆាក​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​ “M Countdown” នៅ​ថ្ងៃ​ទី១៤ ខែមិនា។ អបអរ​សាទរ​​ Park Bom!

ប្រ​ភព៖  soompi

(Number Of Views: 233 times)