ដូច​ដែល​ព័ត៌មាន​​ធ្លាប់​ចេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា​ Jung Joon Young និង​ Seungri នឹង​ទៅ​ផ្តល់​ចម្លើយ​ក្នុង​ប៉ុស្តិ៍​ប៉ូលិ​ស​នៅ​ថ្ងៃ​ទី១៤ ខែមិនា​។ Jung Joon Young បង្ហាញ​ខ្លួន​ក្នុ​ងពេល​ព្រឹកនៅ​ស្នង​ការ​​ប៉ូលិស​ជា​លើក​ដំ​បូង ដើម្បី​ទៅ​ផ្តល់​ចម្លើយសារ​ភាព​​ចំពោះ​បទឧក្រិដ្ឋ​ចែក​ចាយ​វីដេអូ​អាសអាភាស​ដែល​គេ​បាន​ដាក់​កាំ​មេរ៉ា​លួច​ថត​។

ខ្ញុំ​សូម​ទោស​ សូ​មទោស​ចំពោះ​ការ​បង្ក​បញ្ហា​ដល់​គ្រប់​គ្នា​។ ខ្ញុំ​នឹង​ផ្តល់​ចម្លើយ​សារ​ភាពទាំង​អស់​ដល់​ប៉ូលិស​” Jung Joong Young និយាយ​នៅ​​មុខ​ស្នង​ការ​ប៉ូលិស និង​មុខ​អ្នកការ​សែត​​។

Seungri បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​លិស​ពេល​រសៀល​ ហើយ​នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទីពីរ​ក្នុង​ស្នង​ការប៉ូលិសបន្ទាប់​ពី​គេ​ធ្លាប់​បាន​ទៅ​បំ​ភ្លឺ​រឿង​ក្តី​ម្ត​ង​រួច​មក​ហើយ​កា​ល​​ពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ។

ជា​ថ្មី​ម្ត​ង​ទៀត​ ខ្ញុំ​​សូម​ទោស​ចំ​ពោះ​អ្នក​ទាំ​ងអស់​គ្នា​ និង​សូម​ទោស​ចំ​ពោះ​អ្នក​ដែល​រង​គ្រោះ​ដោយ​សា​ខ្ញុំ​។ ខ្ញុំ​សូម​មិន​និយាយ​អី​នៅ​ពេល​នេះ​ ខ្ញុំ​នឹង​ចូល​រួម​ផ្តល់​ចម្លើយ​ពិតប្រាកដនៅ​តុ​បំភ្លឺ​” Seungri និយាយ​។

លោក​អគ្គនិយក​​ Yoo ដែល​ជា​ដៃ​គូ​ធ្វើ​ជំនួញ​ម្នាក់​របស់​ Seungri  និង​ជា​អ្នក​ដែល​មាន​ការ​ទាក់​ទង​ក្នុង​រឿង​ក្តីលួច​ដាក់​កាំ​មេរ៉ា​ចែក​ចាយ​វីដេអូអាសអាភាស​ ក៏​បាន​មក​ដល់​មក​ដល់​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ធ្វើការ​សួរ​ចម្លើយ​ដែរ​ ប៉ុន្តែគេមិន​បាន​បង្ហាញ​ខ្លួន​ចំ​ពោះ​មុខ​អ្នក​ការ​សែត​ទេ​៕

ប្រ​ភព៖  soompi

(Number Of Views: 803 times)