យោង​តាម​សារ​ព័ត៌​មាន​ចេញ​ផ្សាយ​ដោយ​ News Culture ដែល​ចេញ​នៅ​ថ្ងៃ​ទី១៣ ខែមិនា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា សមាជិក​ទាំង​អស់​របស់​ក្រុម EXO នឹង​បន្ត​កុង​ត្រា​ថ្មី​ជា​មួយ​ផលិត​កម្ម​ SM Entertainment លើក​លែង​តែ​ D.O ។

របាយការណ៍​ប្រាប់​ថា បន្ទាប់​ពី​ពិភាក្សា​ជា​មួយ​ផលិត​កម្ម​រួច​ D.O បាន​សម្រេច​ចិត្ត​មិន​បន្ត​កុង​ត្រា​ថ្មី ហើយ​ចំណែកឯសមាជិក ៨រូប​ទៀត​របស់​ក្រុម EXO កំពុង​ដំណើរ​បន្ត​កុង​ត្រា​ថ្មី​របស់​ពួក​គេ​។ ថ្មីៗ​នេះ​ មាន​ព័ត៌​មាន​ថា D.O កំពុង​ងហ្វឹក​ហាត់​ស្ងាត់​ៗ​ដើម្បី​ចេញ​អាល់​ប៊ុមទោល​។ រង់​ចាំ​ព័ត៌​មាន​បន្ត​!

ប្រ​ភព៖  allkpop

(Number Of Views: 486 times)