Jung Joon Young បាន​ចេញ​មុខ​សុំទោស​ជា​ផ្លូវ​ការ​ពាក់​ព័ន្ធ​​នឹង​រឿង​អាស្រូវ​បង្កប់​ម៉ាស៊ីន​ថត​​។ កាល​ពីថ្ងៃទី១៣ ខែមិនា ម៉ោ​ង​នៅ​កូរ៉េ ផលិតកម្ម MAKEUS Entertainment បាន​បង្ហើប​ប្រាប់​ពី​សំបុត្រ​សុំ​ទោស​របស់ Jung Joon Young និង​បាន​ប្រកាស​ពួកគេ​​នឹង​បង្ហោះ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយ​នៅ​ថ្ងៃ​ស្អែក​។​

សម្តី​សុំ​ទោស​របស់ Jung Joon Young មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖

“ខ្ញុំ​សរសេរ​សំបុត្រ​នេះ​ជូន​អ្នក​រាល់​គ្នា​ដោយ​សម្តែង​នូវ​ភាព​អាម៉ាស់​ និង​មនសិកា​រមាន​ពិរុទ្ធ​របស់​ខ្លួន​។ ខ្ញុំ Jung Joon Young បាន​មក​ដល់​ប្រទេស​កូរ៉េ​វិញ​នៅ​ថ្ងៃទី១២ ខែមិនា និង​ដឹង​ឮ​នូវ​រឿង​ដ៏​អាក្រក់​ដែល​បាន​កើត​ឡើ​ង​។ វា​យឺត​ពេល​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​ចង់​សុំ​ទោស​បុគ្គល​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ និង​ផ្តល់​ឱកាស​មួយ​ទៀត​ដល់​ខ្ញុំ​។ ខ្ញុំ​សូម​សារ​ភាព​នូវ​រាល់​ទង្វើ​ឆ្គាំ​ឆ្គង​របស់​ខ្លួន​ដែល​គេ​លើក​មក​និយាយ​ក្នុង​សេចក្តីរាយការណ៍​ព័ត៌មាន​។  ខ្ញុំបាន​ថត​រូប​ស្ត្រី​មួយ​ចំនួន​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ពី​សមី​ខ្លួន​ និង​បាន​ចែក​រំលែក​វា​ក្នុង​ប្រអប់​សារ​របស់​បណ្តាញ​សង្គម​អន​ឡាញ​ ហើយ​ខ្ញុំ​គិត​ថា​វា​គ្មាន​កំហុស​ក្នុង​ការ​ធ្វើ​ដូច្នោះ​។ ក្នុង​នាម​ជា​តារា​ដ៏ល្បី​ម្នាក់ នោះ​គឹជា​ទង្វើ​អត់​បាន​គិត​មួយ​របស់​ខ្ញុំ​ដែល​ស័ក្តិ​សម​នឹង​ទទួល​ការរិះ​គន់​។ ខ្ញុំ​លត់​ជង្គង់​សុំ​ទោស​ស្ត្រី​ប៉ុន្មាន​រូប​ក្នុង​វីដេអូ​ទាំង​នេះ​ដែល​ប្រឈម​នឹង​រឿង​ចោទ​មួល​បង្កាច់​នេះ​ និង​ថែម​ទាំង​ខឹង​សម្បា​ ព្រម​ទាំង​តក់ស្លុត​ខ្លាំង។​ ខ្ញុំ​នឹង​ចាក​ចេញ​ពី​រាល់​កម្មវិធី​ទាំង​អស់​ ហើយ​ខ្ញុំ​នឹង​បញ្ឈប់​រាល់​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​។ ខ្ញុំ​នឹង​មិន​សុំ​ពេល​ពិចារណា​នូវ​ទោស​កំហុស​ទេ ប៉ុន្តែ​នឹង​បញ្ចប់​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ​ក្នុង​នាម​ជា​សិល្បករ​ម្នាក់​ ហើយ​នឹង​គិត​ពី​ទង្វើ​បំពាន​ច្បាប់​គួរ​ឱ្យ​អាម៉ាស់​របស់​ខ្ញុំ​ដែល​ចាត់​ទុក​ជា​បទ​ឧក្រិដ្ឋ​មួយ​ជាប់​រហូត​។ ទីបញ្ចប់ ខ្ញុំ​សុំ​ទោស​ស្រ្តី​ទាំង​នេះ​ដែល​ខូច​ឈ្មោះ​ព្រោះ​តែ​ទង្វើ​អត់​ចេះ​គិត​វែង​ឆ្ងាយ​របស់​ខ្ញុំ​ អ្នក​ទាំង​អស់​ដែល​ខឹង​សម្បា​នឹង​ខ្ញុំ​ និង​អ្នក​ដែល​ជួយ​ត្រួស​ត្រាយ​ផ្លូវ​ខ្ញុំ​ឱ្យ​ក្លាយ​ជា​តារា​ល្បី និង​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​។ ខ្ញុំ​នឹង​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​ដែល​បាន​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី១៤  ដោយ​ក្តី​សោម​នស្ស​។ ខ្ញុំ​នឹង​ព្រម​ទទួល​នូវ​រាល់​ការ​ដាក់​ទោស​ទណ្ឌ​ទាំង​អស់​សម្រាប់​បទ​ឧក្រិដ្ឋ​របស់​ខ្ញុំ​។ ម្តង​ទៀត ខ្ញុំ​សុំ​ទោស​អស់​ពីចិត្ត​។“៕

ប្រភព៖ allkpop

(Number Of Views: 1,379 times)