តារា​ចម្រៀងកូរ៉េ​​ទាំង​អស់​​មាន​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ខុស​ប្លែកគ្នា​ទំាង​ស្រុង​។ អ្នក​ខ្លះ​មាន​ទេពកោសល្យ​ប្លែក​ៗ​ជា​ច្រើន​ ខណៈ​អ្នក​ខ្លះ​ទៀត​មាន​ប្រវត្តិ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ហើយ​តារា​ចម្រៀង​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​មាន​ស្លាក​ស្នាម​ស្រស់​ស្អាត​គួរ​ឱ្យ​ទាក់​ភ្នែក​មែន​ទែន​។ តោះ​មើល​តារា​ដែលមាន​ស្លាក​ស្នាម​យ៉ាង​ស្រស់​ស្អាត​លើ​ផ្ទៃ​មុខ​នៅ​ខាង​ក្រោម​៖

Jinhwan  ក្រុម iKON៖ មានស្នាម​អុជ​ខ្មៅ​រាង​បេះ​ដូង​នៅ​លើ​ថ្ពាល់​ខាង​ស្តាំ​

Rowoon  ក្រុម SF9៖ មាន​ស្នាម​អុជ​ខ្មៅ​លើ​ចង្កា​ផ្នែក​ខាង​ឆ្វេង​

Ilhoon  ក្រុម BTOB៖ មាន​ស្នាម​អុជ​ខ្មៅ​តៗ​ជា​ជួរ​ពី​ថ្ពាល់​ផ្នែក​ខាង​ឆ្វេង​រហូត​ដល់​មាត់​។

HyunA៖ មាន​ស្នាម​អុជ​ខ្មៅ​នៅ​ក្រោម​ភ្នែក​ឆ្វេង​

JB ក្រុម GOT7៖ មាន​ស្នាម​អុជ​ខ្មៅ​ក្រោម​ចិញ្ចើម​ឆ្វេង​គួរ​ឱ្យ​ទាក់​ទាញ​ដោយ​វា​មើល​ទៅ​ដូច​ជា​ស្នាម​ចោះ​អញ្ចឹង​​។​

CL ៖ មាន​ស្នាម​អុជ​ខ្មៅ​នៅ​ក្រោម​បបូរ​មាត់​ផ្នែក​ខាង​ស្តាំ​

G-Dragon ក្រុម Big Bang៖ អ្ន​ក​គាំទ្រ​លង់​នឹង​រូប​ថតដែល​បង្ហាញ​ទាំង​ការ​​សម្លក់​សម្លឹង​គួរ​ឱ្យ​ទាក់​ទាញ​ និង​ស្នាម​អុជខ្មៅ​របស់​គាត់​។​

N ក្រុម VIXX៖ មាន​ស្នាម​អុជ​ខ្មៅ​ ៣ កន្លែង​៖ មួយ​នៅ​លើ​ថ្ពាល់​ មួយ​ទៀត​នៅ​លើ​កញ្ចឹង​ក​ និង​មួយ​ទៀត​នៅ​លើ​ត្រចៀក​របស់​គាត់​។

Sulli៖ មាន​ស្នាម​អុជ​ខ្មៅ​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​ថ្ពាល់​ឆ្វេង​របស់​នាង​។

Daehyun ក្រុម B.A.P៖ មាន​ស្នាម​អុជ​ខ្មៅ​នៅ​ក្រោម​ភ្នែក​ឆ្វេង​របស់​គាត់​ដែល​អ្នក​គាំទ្រ​ពេញ​ចិត្ត​។​

Bam Bam ក្រុម​ GOT7៖  Bam Bam មាន​ស្នាម​អុជ​ខ្មៅ​តូច​មួយនៅ​ក្រោម​ភ្នែក​របស់​គាត់​​។ អ្នក​គាំទ្រ​បាន​ហៅ​វា​ថា ស្លាក​ស្នាម​ដំណក់​ទឹក​ភ្នែក​ ។

J-Hope ក្រុម BTS៖ មាន​ស្នាម​អុជ​ខ្មៅ​ព្រាលៗយ៉ា​ង​ស្រស់​ស្អាត​​នៅ​លើ​ចុង​បបូរ​មាត់​លើ​ផ្នែក​ខាង​ឆ្វេង​។​

ប្រភព៖ allkpop

(Number Of Views: 1,430 times)