លោក​មេធាវី Seon Jong Moon ចេញ​មុខ​មក​បដិសេធ​ពាក្យ​ចរ​ចាម​អារ៉ាមដែល​ថា Kang Daniel មាន​ជាប់​ទាក់​ទង​ជា​មួយរឿង​អាស្រូវ​របស់​​ Seungri។ នៅ​ថ្ងៃ​ទី១១ ខែមិនា​ លោក​មេធាវី​ Seong Jong Moon បាន​បង្ហាញ​ខ្លួន​ក្នុង​កម្ម​វិធី “Section TV” របស់​ប៉ុស្តិ៍ MBC ដើម្បី​បក​ស្រាយ​ការ​ពិត​នៅ​ពី​ក្រោយ​ពាក្យ​ចរចាម​អារ៉ាម​ទំ​នាក់​ទំនង​រវាង​ Kang Daniel និង Seungri។

អំឡុង​ពេលធ្វើ​បទ​សម្ភាស លោកមេធាវី Seon Jong Monn បក​ស្រាយ​ការ​យល់​ច្រ​ឡំ​ដោយ​និយយា​ថា “គ្រប់​យ៉ា​ង​សុទ្ធ​តែ​ជា​រឿង​មិន​ពិត​ Kang Daniel មិន​បាន​ស្និត​ស្នាល​ជា​មួយ​ Seungri ទេ​ ហើយ​គេ​ក៏​មិន​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ក្នុង​ក្លឹប Burning Sun ដែរ​”។ កាល​ពីមួយ​រយៈ​មុន​ធ្លាប់លេច​ឮព័ត៌​មាន​ថា Kang Daniel ត្រូវ​បានស្រ្តី​ហុង​កុង​វ័យ​ ៤០ឆ្នាំ​ម្នាក់​ ជួយ​ជ្រំ​ជ្រែង​ពី​ក្រោយ​ខ្នង​។ ស្ត្រី​ម្នាក់​នោះ ត្រូវ​បាន​គេ​ចោទ​ពី​បទ​មាន​ការ​ចូល​រួម​ចំណែក​វិនិយោគហ៊ុន​ក្នុង​ក្លឹប​ Burning Sun។

លោក​មេធាវី​បន្ត​ថា “មាន​ពីរ​ទៅ​បី​ដង​ដែរ​ដែល​ Kang Daniel ជួប​ជា​មួយ​ Seungri ប៉ុន្តែ​នៅក្នុងឋានៈ​ជា​សិល្ប​ប្អូន​ និងសិស្ប​ច្បង​ ខណៈ​ដែល​ Seungri ទៅ​ចូល​រួម​ការ​ប្រ​គំ​តន្ត្រីរបស់​ Wanna One។ យើ​កំពុង​​តែ​តាម​ស្វែង​រក​ពិភព​ដើម​នៃ​ពាក្យ​ចរចាម​អារ៉ាម​ ហើយ​យើង​នឹង​ចាត់​វិធាន​ការ​ស្រប​ច្បាប់​ចំពោះ​អ្នក​ដែល​បង្ក​ហេុត​បើ​សិន​ជា​នៅ​តែ​លេច​ឮរឿង​មិនល្អ​ពី​ Kang Daniel ទៀត​”។ ជា​ចុងក្រោយ​លោក​មេធាវី​ Seong Jong Moon ប្រាប់​ថា “យើង​នឹង​ព្យាយា​មខំ​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បីកុំ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់អាជីព​ជា​អ្នក​ចម្រៀង​របស់​ Kang Daniel“៕

ប្រ​ភព៖  soompi

(Number Of Views: 949 times)