ថ្មីៗ​នេះ អ្នក​គាំទ្រ​ក្រុម​​​បាន​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា​ ក្រុម EXO នឹង​ទៅ​ធ្វើ​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ប្រទេស​ទួក​គី​ ក្នុង​ឆ្នាំ​នេះ ហើយ​ដំណឹង​នេះ​បាន​កំពុង​ធ្វើ​ឱ្យមាន​ការ​រំជើប​រំជួល​ខ្លាំង​តាម​អន​ឡាញ​។ មិន​យូរ​ប៉ុន្មាន​ទេ​ចាប់​តាំង​ពី​ fanbase ដ៏​ធំ​បំផុត​របស់​ទួក​គេ​ និង​ EXO Planet Turkey បាន​ប្រាប់​ថា​​ ក្រុម EXO នឹង​ចូល​លេង​ក្នុង​ប្រទេស​នេះ​នៅ​ចុង​ខែសីហា​។ fanbase នេះ​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន​របស់​ពួក​គេ​ថា​បើ​គ្រប់​យ៉ាង​ដំណើរ​ទៅ​ល្អ​ដូច​បាន​គ្រោង​ទុក​ ក្រុម EXO នឹង​ធ្វើ​ការ​ប្រគំតន្ត្រី​មួយនៅ​ថ្ងៃទី៣១ ខែសីហា​។

ពួក​គេ​ក៏បាន​ធ្វើ​សេចក្តីរាយការណ៍​ថា​ក្រុម​ហ៊ុន​មួយ​នៅ​ទួក​គី​ បាន​ទាក់​ទង​ជាមួយ​នឹង​ផលិតកម្ម SM Entertainment ដើម្បី​ធ្វើ​ការ​ចរចាគ្នា​​ពី​ព្រឹត្តការណ៍​នេះ​។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​បង្ហោះសារ​របស់​ពួក​គេ​ ដំណឹង​នេះក៏បាន​ល្បី​សុះ​សាយ​ដោយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​រំភើប​នឹង​ក្រុម EXO ដែល​អាច​នឹង​ទៅ​ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​ទួក​គី​។ ​

បន្ទាប់​មក ពាក្យ​ចចាម​ទីពីរ​បាន​ចាប់​ផ្តើម​លើក​ឡើង​ថា​ក្រុម EXO នឹង​មិន​មែន​ជា​ក្រុម​តែ​មួយ​ទៅ​ធ្វើការ​ប្រគំ​តន្ត្រី​នៅទីនោះ​ទេ​។

ក្រុម ASTRO និង​ GreatGuys នឹង​ក៏ទៅ​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​។ ពាក្យ​ចចាម​ថ្មី​នេះ​បាន​នាំ​ឱ្យ fandom មាន​ការ​រំជើប​រំជួល​ជា​លើក​ទីពីរ​ដោយ​អ្នក​គាំទ្រ​ជាច្រើន​ជឿ​ថា​ប្រហែល​ជា​ក្រុម​ EXO នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ជាមួយ​នឹង​ក្រុម​ចម្រៀង​ផ្សេង​ទៀត​ដែរ​។

 

 

បើ​ទោះ​បី​ជា EXO Planet Turkey បាន​គិត​ដូច​នេះ​ក្តី អ្នក​គាំទ្រ​ជា​ច្រើន​ទៀត​នៅ​តែ​យល់​ឃើញ​ថា​រឿង​នេះ​មិន​អាច​កើត​ឡើង​ទៅរួច​ឡើយ​។ ពួក​គេ​ជឿ​ថា​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ដែល​និយាយ​ថា​ពួកគេ​បាន​​ទាក់​ទង​ជាមួយ​នឹង​ផលិត​កម្ម SM Entertainment គឺ​កំពុង​ព្យាយាម​បោក​ប្រាស់​អ្នក​គាំទ្រ​។​

ពួក​គេ​ក៏បាន​ដាស់​តឿន​អ្នក​គាំទ្រ​ដទៃ​ទៀត​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត​ខ្ពស់​ក្រែង​រឿង​មិន​ល្អ​កើ​ត​ឡើង​ដល់​ខ្លួន​។ ទន្ទឹម​​នឹង​នេះ មិន​ទាន់​មាន​ដំណឹង​អ្វី​បញ្ជាក់​ឱ្យ​ច្បាស់ ឬ​មាន​ការ​បដិសេធ​ពី​រឿង​នេះ​នៅ​ឡើយ​ ដូច្នេះ​អ្នក​គាំទ្រ​នៅ​ទួកគី​នៅ​តែ​មាន​សង្ឃឹម​៕

ប្រភព៖ ព័ត៌មានកូរ៉េ​

(Number Of Views: 353 times)