តើ​តារា​ចម្រៀង​-សម្តែង​ Charlene Choi ​នឹង​រៀប​អាពាហ៍​ពិពាហ៍​នៅ​ចុង​ឆ្នាំនេះ​ដែរ​ឬទេ​? យោង​តាមរបាយការណ៍​​ដែល​ចេញនា​​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា តារា​ស្រី​វ័យ​ ៣៦ ឆ្នាំរូបនេះ​ និង​មិត្ត​ប្រុស (អ្នក​ជំ​នួញ​សង្ហា​​ឈ្មោះ Anthony Shek) នឹង​រៀប​ការ​នៅ​ចុង​ឆ្នាំ​នេះ​។ គូរស្នេហ៍​មួយ​នេះ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​កាល​ពី​ពីរ​ឆ្នាំមុន​ ដោយ​ឮ​ដំណឹង​ល្អ​តាម​​ព័ត៌​មាន​​ថា គ្រួសារ​របស់​ Anthony ពេញ​ចិត្ត​ និងព្រម​ទទួល​​ Charlene ។

នៅ​ក្នុង​បទ​​សម្ភាសន៍​​កាល​ពី​ពេល​ថ្មីៗ​នេះ​ តារា​ស្រី​ Charlene ប្រាប់​ថា នាងបាន​ទៅ​លេង​​គ្រួសារ​របស់​ Anthony អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​។ ចំ​ណែក​លោក Anthony ក៏​បាន​បង្ហាញ​ភាព​ស្និទ្ធ​​ស្នាល​ដោយ​​នាំ Charlene នៅ​លេង​នៅ​កោះហុកកៃដូ ដែល​ជា​កន្លែង​ពួកគេ​បាន​ជួប​ជា​មួយ​តារា​ចម្រៀង​ថ្មី Joey Yung នៅ​ទី​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង កាល​ពី​ឆ្នាំ​មុន​​ គូស្នេហ៍​មួយនេះ​បាន​ទៅ​ចូលរួម​​ពិធី​មង្គល​ការ​របស់​ Gillian Chung ជា​មួយ​គ្នា​ទៀត​ផង។

ព័ត៌​មាន​ដែល​ថា​ គូស្នេហ៍​មួយ​នេះ​​មាន​គម្រោង​រៀបអាពាហ៍​ពិពាហ៍​ ត្រូវ​បានសាយ​ភាយ​ពាស​ពេ​ញ​បណ្តាញ​សង្គម​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ ប៉ុន្តែពេល​នោះ​ តារា​ស្រី Charlene ធ្លាប់បាន​ចញ​មុខ​មក​អះ​អាង​ថា​ពួក​គេ​មិន​ទាន់​មាន​គម្រោង​រៀប​ការ​ទេ​៕

ប្រ​ភព៖  entertainment

(Number Of Views: 202 times)