យោង​តាមរបាយការណ៍​ដែល​ចេញ​នៅ​ថ្ងៃ​ទី៨ ខែមិនា​ បា​ន​ឱ្យ​ដឹង​ថា បុរស​សំ​ឡេង​មាស​ Chen របស់​ក្រុម EXO កំពុង​ត្រៀម​ខ្លួន​ចេញ​ចម្រៀង​ទោល​! សមាជិក​របស់​ក្រុម EXO រូប​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​ការ​ច្រៀង​ចម្រៀង​សម្រាប់​ចាក់​ក្នុងខ្សែ​ភាព​យន្ត​​ ប៉ុន្តែនេះ​គឺ​ជា​លើក​ទី​មួយ​ដែល​គេ​នឹង​ចេញអាល់​ប៊ុម​ទោល​ជា​ផ្លូវ​ការ​ចាប់​តាំង​ពី​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​​។ អាល់​ប៊ុម​ទោល​របស់​ Chen គ្រោង​នឹង​បញ្ចេញ​នៅ​ពាក់​កណ្ដាល​ខែ​មេសា​ ហើយ​ថ្មីៗ​នេះ​សមី​ខ្លួន​ផ្ទាល់​កំពុង​មមាញឹក​យ៉ាង​ខ្លាំងចំពោះ​ការ​​ថត​វីដេអូចម្រៀង​សម្រាប់​អាល់​ប៊ុម​ទោល​ដំបូង​របស់​គេ​។

ផលិត​កម្ម SM ក៏​បាន​ចេញ​សេចក្តី​ប្រ​កាស​ជា​ផ្លូវ​ការ​ដែរ​ថា “ជា​ការ​ពិត​ដែល​ពេល​នេះ​ Chen កំពុង​មមាញឹក​ជាមួយ​​ការ​រៀប​ចំអាល់​ប៊ុម​ទោល​របស់​គេ​ ហើយ​យើង​នឹង​ផ្តល់​ជូន​ដំណឹងលម្អិតនៅ​ពេល​គ្រប់​យ៉ាង​រួច​រាល់​”៕

ប្រ​ភព៖  allkpop

(Number Of Views: 146 times)