​ម្តាយ​របស់​ Taylor Swift ប្រ​ឆាំង​ជា​មួយ​​ជំងឺ​មហា​រីកជា​​លើក​ទីពីរ​។ តារា​ចម្រៀង​វ័យ​ ២៩ឆ្នាំ​រូប​នេះ​បានធ្លាប់​​ប្រាប់​ថា​ ម្តាយ​របស់​នាង​ អ្នក​ស្រី​ Andrea បាន​កើត​ជំងឺ​មហា​រីក​កាល​ពី ៤ឆ្នាំ​មុន​ ហើយ​នា​ពេល​ថ្មីៗ​នេះ​ នៅ​ក្នុង​អត្ថបទ​សម្រាប់​ទស្សនាវដ្តី​ Elle ដែល​និយាយ​ពីមេរៀន​ជីវិត​ក្នុង​រយៈ​ពេល​ ៣០ឆ្នាំ​មក​នេះ​ Taylor បាន​ប្រាប់​ថា​ ជំងឺ​មហារី​នោះត្រលប់ម​ករក​ម្តាយ​របស់​នាងម្តង​ទៀត​ហើយ​។

នាង​សរសេរថា​ ៖ “ខ្ញុំ​រៀន​ចេះ​ពី​ការស៊ូ​ទ្រាំ​ពី​​ជំ​ងឺ​ដែល​ធ្លាប់​កើត​ឡើង​ក្នុង​គ្រួសារ​របស់​ខ្ញុំ។​ ទាំង​ម្តាយ​ ទាំង​ឪពុក​របស់​ខ្ញុំ​សុទ្ធ​តែ​មាន​ជំងឺ​មហារីក​ ហើយ​ឥឡូវ​នេះ អ្នក​ម៉ាក​កំពុង​ធ្វើ​ការ​ព្យា​បាល​ជំងឺ​នេះ​ម្តង​ទៀត​“។

តារា​ចម្រៀងស្រី​​​ល្បី​ខាង​ចិត្ត​ល្អ​ម្នាក់​នេះ​ប្រាប់​ថា ការ​ដែល​ឪពុក​ម្តាយ​របស់​នាង​ធ្វើការ​ព្យាបាល​ប្រ​ឆាំង​​នឹង​ជំ​ងឺមហារី​ក​​ គឺ​ជា​ “បញ្ហា​ពិត​ប្រាកដ​” នៅលើ​ពិ​ភពលោក​នេះសម្រាប់​នាង​ ហើយ​ចាប់​តាំង​ពី​បាន​ជួប​បញ្ហា​ទាំង​នោះ​មក​ នាង​ក៏​ឈប់​​ចាប់​អារម្ម​ណ៍​រឿង​តូច​តាច​ដែល​កើត​ឡើង​ក្នុង​ជីវិត​ប្រ​ចាំ​ថ្ងៃ​ទៀត​​។ នាង​បន្ត​​សម្តី​នៅក្នុង​អត្ថបទ​សម្រាប់​ទស្សនា​វដ្ដី Elle ថា​៖ “វា​ធ្វើ​ឱ្យ​ខ្ញុំ​ដឹង​ថា នោះទើប​ជា​បញ្ហា​ពិបាក​ពិត​ប្រាកដ​ក្នុង​ជី​វិត​។ ជំ​ងឺ​មហារី​ដែលកើត​លើ​ម្តាយ​របស់​ខ្ញុំ​គឺជា​បញ្ហា​ពិបាក​ពិត​។ ខ្ញុំ​ធ្លាប់​ភ័យ​ខ្លាច​ចំ​ពោះ​ជីវិត​ឡើង​ចុះរបស់​អ្នក​ចម្រៀង​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ព្រួយបារម្ភ​ត្រឹម​តែ​រឿង​របស់​អ្នក​ម៉ាក​​ប៉ុណ្ណោះ“។

Taylor ធ្លាប់​បង្ហើប​ប្រាប់​ពី​ស្ថានភាព​ជំ​ងឺ​របស់​ម្តាយ​នាង​ដំបូង​កាល​ពី​ខែមេសា ឆ្នាំ​២០១៥​ នៅ​ពេល​នាង​បង្ហោះជាសាដ៏​កម្សត់​ក្នុង​អាខោន​ Tumblr របស់​នាង​។ ក្នុង​ការ​បង្ហោះ​នោះ នាង​និយាយ​ថា៖

ខ្ញុំ​សម្រេច​ចិត្តផ្តល់​ដំ​ណឹង​មួយ​ដែល​ខ្ញុំ​មិន​ចង់​ប្រាប់​គ្រប់​គ្នា​ ប៉ុន្តែ​វា​ជា​ដំ​ណឹង​សំខាន់​ ហើយ​ខ្ញុំ​ក៏​គិត​ដែរ​ថាគួរប្រាប់​គ្រប់​គ្នា​ឱ្យ​ដឹង ​ព្រោះខ្ញុំ​តែង​តែ​ចែក​រំ​លែក​គ្រប់​យ៉ាង​ដែល​កើត​ឡើង​ក្នុងជីវិត​ជា​មួយ​អ្នក​។ ធម្មតា​ពេល​មាន​រឿង​អ្វី​កើត​ឡើង​ ខ្ញុំ​តែង​តែ​រាយ​រាប់​តាម​បទ​ចម្រៀង​ដែល​ខ្ញុំ​និពន្ធ ដើម្បី​បញ្ជាក់​ពី​អារម្មណ៍​របស់​ខ្ញុំ​។ ពេល​នេះ​មាន​រឿង​ម្យ៉ាង​ដែល​ខ្ញុំ​ និង​គ្រួសារ​គិត​ថា​អ្នក​គួរដឹង​“។

សម្រាប់​ជាការដូរ​នៅថ្ងៃ​បុណ្យ​ណូអែល​ក្នុង​ឆ្នាំនេះ​ ខ្ញុំ​សុំ​ឱ្យ​ម៉ាក់​ទៅ​ធ្វើ​ការ​ពិនិត្យ​សុខ​ភាព​នៅ​មន្ទី​រពេទ្យ​​ ហើយ​ដើម្បី​កុំ​ឱ្យ​ខ្ញុំ​បារម្ភ ហើយ​គាត់​ក៏​យល់​ព្រម។ មិន​ធ្លាប់​មាន​រោគ​សញ្ញាអី​កើត​ឡើង​លើ​គាត់​ទាំង​អស់​ ហើយគាត់​ក៏​​មាន​សុខភាព​រឹង​មាំដែរ​​​ ប៉ុន្តែ​ដើម្បី​កាត់​បន្ថយ​ភាព​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ និង​បងប្រុស​ ដូច្នេះ​ហើយ​ទើបគាត់​យល់​ព្រមទៅ​ពិនិត្យ​“។

ជា​អកុសល​ ខ្ញុំ​ចង់​ប្រាប់​ដំ​ណឹង​រំជួល​ចិត្ត​មួយ​ដល់​អ្នក​ទាំង​អស់​គ្នា​ថា​ អ្នក​ម៉ាក​មាន​ជំងឺ​មហារី។ ខ្ញុំ​ចង់​លាក់​ទុក​អាការជំងឺ​របស់​គាត់​​ ហើយធ្វើ​ការ​​ព្យាបាលយ៉ាង​​ស្ងៀមស្ងាត់​ ប៉ុន្តែ​គាត់​ប្រាប់​ថា​ចង់​ឱ្យ​គ្រប់​គ្នា​ដឹង​”។

ប្រ​ភព៖  entertainment

(Number Of Views: 315 times)