កាល​ពី​ពេល​កន្លង​មក​ មាន​ព័ត៌​មាន​រាយ​ការណ៍​ថា Kang Daiel បាន​ស្នើ​សុំ​ធ្វើកុង​ត្រា​​ថ្មី​ជា​មួយ​ផលិត​កម្ម LM Entertainment ដើម្បី​ផ្លាស់​ប្តូ​រកិច្ច​សន្យាមួយ​ចំនួន​ក្នុង​​កុង​ត្រានោះ​ ហើយ​ល័ក្ខខ័ណ្ឌមួយ​ក្នុង​ចំ​ណោម​ការ​ស្នើ​សុំ​នោះ​គឺ​ បើ​សិន​ជា​ការស្នើ​សុំ​មិន​ត្រូវ​បាន​ផ្លាស់​ប្តូ​ត្រឹម​ថ្ងៃ​ទី២៨​ ខែកុម្ភៈ​ទេ​ Kang Daniel នឹង​ចាត់​ទុក​ថា​កុងត្រា​របស់​គេ​ជា​មួយ​ផលិត​កម្ម​​ត្រូវ​បាន​បញ្ចប់​។

នៅ​ថ្ងៃ​ទី៧ ខែ​មិនា​ Kang Daniel បាន​ជួល​​លោក Seon Jong Moon ឱ្យ​ធ្វើ​ជា​​មេធាវីតំណាង​របស់​គេ​ ហើយ​ថ្មីៗ​នេះ លោក​មេធាវី Seon Jong Moon កំពុង​ធ្វើការ​ចរចា​ជា​មួយ​ផលិត​កម្ម​ LM Entetainment ជំនួស​មុខ​ឱ្យ​ Kang Daniel។ លោក​មេធាវី​បាន​ប្រាប់​ទៅ​កាន់​សារព័ត៌​មាន​ Xportsnews ថា “ការ​ចរចា​ដំ​ណើរ​ការ​មិន​សូវ​បាន​ល្អ​តាំង​ពី​ការ​ស្នើសុំ​ត្រូវ​បាន​ផ្ញើទៅឱ្យ​ផលិត​កម្ម​ម្ល៉េះ​ ខ្ញុំ​នៅ​ពុំ​ទាន់​អាច​និយាយ​អ្វី​បាន​ទេ​នៅពេល​នេះ“​៕

ប្រ​ភព៖  soompi

(Number Of Views: 751 times)