ក្រុម​ចម្រៀង​ប្រុស​ TXT បាន​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ជា​ផ្លូវ​ការ​ហើយ​មាន​ន័យ​ថា​ Jungkook សមាជិក​ក្នុង​ក្រុម​​ BTS លែង​ជា​តារា​ចម្រៀង​ពៅ​គេ​របស់​ផលិតកម្ម​ Big Hit Entertainment ទៀត​ហើយ​។

ឥឡូវ​ គាត់​ក្លាយ​ជា​បង​ប្រុស​បន្ទាប់​កូន​ពៅ​វិញ​ហើយ​។

កាល​ Jungkook បង្ហាញ​ខ្លួន​ដំបូង​ក្នុង​សិល្បៈ​ គាត់​ទើប​តែ​អាយុ ១៥ ឆ្នាំ​ ម៉្លោះ​ហើយ​ ហ្វូង​អ្នក​គាំទ្រ​មិន​នឹក​ស្មាន​ថា​ប្រុស​ពៅ​របស់​ពួក​គេ​ឥឡូវ​ជា​បង​ប្រុស​របស់​ក្រុម TXT ទៅ​វិញ។ នៅ​ពេល​ដែល​ហ្វូង​អ្នក​គាំទ្រ​ទទួល​ស្គាល់​ដំបូង​ថា​ Jungkook លែង​ជា​ប្រុស​ពៅ​របស់​ផលិតកម្ម​នេះ​ទៀត​ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​មុខ​មាត់​ប្លែក​បង្ហោះ​ក្នុង​គណនី​ធ្វីតធឺ​។​

ឥឡូវ​ ពួក​គេ​កំពុង​អបអរការ​បង្ហាញ​ខ្លួនដំបូង​របស់​​​ “Jungkook” ដោយ​បង្ហោះ​រូប​ថត​ស្អាត​ៗ​គួរ​ឱ្យ​ទាក់​ទាញ​ខ្លាំង​មួយ​ចំនួន​របស់​គាត់​…

…សកម្ម​ភាព​រឡិក​រឡក់​មួយ​ចំនួន​គួរ​ឱ្យ​សំណើច។

ទោះ​ហ្វូង​អ្នក​គាំទ្រ​ទាំង​អស់​បាន​ដឹង​ជា​មុន​ហើយ​ថា​ប្រុស​ពៅ​ថ្មី​នឹង​បង្ហាញ​ខ្លួន​មែន​​ អ្នក​គាំទ្រ​ទាំង​នេះ​នៅ​តែពិបាក​ធ្វើ​អារម្មណ៍​ណាស់​​។​

យើង​អន្ទះ​សា​ចង់​ឃើញក្រុម TXT ហៅ​បង​ Jungkook លើក​ដំបូង​បង្អស់​!

ប្រភព៖ koreaboo

(Number Of Views: 3,887 times)